មន្ត្រីរាជរដ្ឋាភិបាលហៅសម្តីទណ្ឌិត សម រង្ស៊ី ជា «សម្តីឥតតម្លៃ» (Video Inside)

មន្ត្រីរាជរដ្ឋាភិបាល បានហៅសម្តីរបស់ទណ្ឌិតមេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី ជាសម្តីមិនបានការ, គ្មានតម្លៃ និងមិនសក្តិសមនឹងលើកមកនិយាយ ក្នុងកិច្ចការរបស់ប្រទេសជាតិ ដ៏មានតម្លៃឡើយ។

ជនក្បត់ជាតិ សម រង្ស៊ី ក្នុងភាពច្រណែននិន្ទា បានប្រើសម្តីវាយប្រហារដាក់មកលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយការប្រើពាក្យសំដី ស៊កសៀតវាយប្រហារទៅលើថ្នាក់ដឹកនាំបារាំង ដោយនិយាយដៀមដាមថា ប្រយ័ត្នចាញ់បោកសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជនក្បតិជាតិ រូបនេះ ថែមទាំងបានអំពាវនាវកុំឲ្យសាធារណរដ្ឋបារាំង ទទួលស្គាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថែមទៀត។

ប៉ុន្តែក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង, សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវគេឃើញបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ, ធ្វើដំណើរលើកម្រាលព្រំក្រហមអមដោយកងត្រែទ័ពកិត្តិយស នៅអាកាសយានដ្ឋានអន្តរជាតិអ័រលី Orly មុននឹងទទួលការស្វាគមន៍ដោយផ្ទាល់ពីឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនាវិមានអេលីហ្សេថែមទៀត។

រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីលោក ហ្សង់ហ្វ្រង់ស្វ័រតាន់ ថ្លែងក្នុងសន្និសីទកាសែត បានហៅសម្តីរបស់ទណ្ឌិត សម រង្ស៊ី នោះ ជាសម្តីដែលគ្មានតម្លៃអ្វីឡើយ។

មេខ្លោងធ្វើនយោបាយប្រឆាំង នៅមុនពេលដំណើរទស្សនកិច្ច និងពេលកំពុងធ្វើទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានព្យាយាមស្រែកប្រកូកប្រកាសផ្សាយព័ត៌មានមិនពិត និងផ្សាយបរិហាកេរ្តិ៍អំពីជាតិសាសន៍របស់ខ្លួនឯង ដើម្បីតែមហិច្ឆិតានយោបាយរបស់ខ្លួន។

លោក ហ្សង់ហ្វ្រង់ស្វ័រតាន់ បានថ្លែងថា ប៉ុន្តែនៅក្នុងប្រទេសបារាំងនោះ កាសែតបារាំងធំៗ បានផ្សាយជុំវិញភាពអស្ចារ្យរបស់ប្រទេសកម្ពុជា ជាពិសេសកាសែត The Figaro ដែលផ្សាយអំពីការពង្រឹងនូវការពង្រឹងទំនាក់ទំនងរវាងគ្នា និងគ្នា ក្នុងសករាជថ្មី ធ្វើឱ្យសាធារណមតិចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះបីជាមនុស្សមនុស្សមួយក្តាប់តូច បានព្យាយាមចង់បង្កធ្វើឱ្យសភាពការណ៍ល្អក់កករ ក្នុងដំណើរទស្សនកិច្ចក៏ដោយ។

ads banner