UN-ESCAP បញ្ជាក់ការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្តជាមួយកម្ពុជា (Video Inside)

អង្គការ UN-ESCAP របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបន្តថែមទៀត ដែលការបញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃទី២២មករា ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងវិមានសន្តិភាព។ អង្គការ UN-ESCAP គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ដែលផ្តោតលើការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាអង្គការដែលអាទិភាពលើការអនុវត្តគម្រោង SDGs សម្រាប់ទិសដៅអភិវឌ្ឍន៍ចិរភាព។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

ads banner