៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១ម៉ឺន ១ពាន់ករណី (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ១ម៉ឺន ១ពាន់ ៦៤០ករណី ក្នងនោះរួមទាំងកម្ពុជា មានការឆ្លង ១ករណីផងដែរ។ ការឆ្លងថ្មីនៅអាស៊ាននា ៧២ម៉ោងកន្លងមកនេះ បានកើនឡើងច្រើនដល់ចំនួន ១ពាន់ ៨៣៦ករណី បើប្រៀបធៀបនឹងការ ឆ្លងរយៈពេល ៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។
ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ រួមមាន ប្រទេសសឹង្ហបុរី មានការឆ្លងចំនួន ៨ពាន់ ៧២៨ករណី, ប្រុយណេ មានឆ្លង ១ពាន់ ៨០០ករណី, ឥណ្ឌូនេស៊ី មានឆ្លង ៨០០ ករណី, ថៃ មានឆ្លង ៣០៨ករណី, ឡាវ ៣ករណី និងប្រទសកម្ពុជា មានការឆ្លងចំនួន ១ករណី។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩២ម៉ឺន ៧ពាន់ ១០០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៤៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០២លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់៕