រដ្ឋមន្ត្រីយុត្តិធម៌ណែនាំការដោះស្រាយលឿនលើរឿងគ្រោះថ្នាក់ចរាចរណ៍ (Video Inside)
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ ត្រូវធ្វើយ៉ាងណាពន្លឿននីតិវិធីករណីគ្រោះថ្នាក់ចរាចរណ៍ឱ្យបានលឿន ដើម្បីធ្វើយ៉ាងណាឱ្យសាច់ញាតិជនរងគ្រោះទទួលបាននូវភាពអយុត្តិធម៌។
ការណែនាំរបស់លោករដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពី «ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី» នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
លោករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងទៀតថា៖ «ចំពោះរឿងគ្រោះថ្នាក់ចរាចរណ៍, ការងារអាទិភាពសំខាន់ជាងគេ គឺជនរងគ្រោះទទួលបាននូវសំណង ក៏ប៉ុន្តែនៅពេលបានសំណងហើយ ក៏មិនត្រូវឱ្យអ្នកបុកជនរងគ្រោះស្លាប់នោះ បង់លុយដើម្បីរួចខ្លួននោះដែរ។
លោកបានថ្លែងថា បើមានស្ថានភាពអយុត្តិធម៌ វានឹងបង្កើតឱ្យមានកំហឹងវណ្ណៈ ក្នុងសង្គម, បង្កើតបានជាការផ្គើនមួយ ចំពោះមុខច្បាប់ដោយសារតែអំណាចទឹកលុយ។