អភិបាលរងខេត្តកំពង់ធំ កត់សម្គាល់ដោយមោទនភាព ចំពោះ វឌ្ឍនភាព ដំណាំស្វាយចន្ទី
កំពង់ធំ៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ សមាជិកក្រុម ប្រឹក្សា និងគណៈកម្មការស្វាយចន្ទីខេត្តកំពង់ធំបានកោត សរសើរ និងអបអរសាទរដល់សមាគមស្វាយចន្ទីកម្ពុជា ដែលបានខិត ខំ ស្វះស្វែង រកដៃគូរសហការទំនាក់ទំនងយ៉ាងសកម្មជាមួយ វិនិយោ គិនជាតិ និងអន្តរជាតិធ្វើឱ្យផលិតផលស្វាយចន្ទី មាន ដំណើរការ ល្អនិងមានកំណើនជាលំដាប់ ជាពិសេសស្វាយចន្ទីនៅ ក្នុងខេត្ត កំពង់ធំ កំពុងមានកេរ្តិ៍ឈ្មោះនៅបណ្តាប្រទេសក្នុងអាស៊ាន និង សកលលោក។
លោក ងួន រាសី អភិបាលរងខេត្តបញ្ជាក់ដូច្នេះក្នុងវេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ កសិករស្វាយចន្ទី និងកម្មវិធី ចុះអនុស្សរណៈកាលពីចុងសប្ដាហ៍កន្លងទៅនេះនានសណ្ឋាគារគ្លររៀស។
លោកអភិបាលរងខេត្តកំពង់ធំបានបន្តថា ខេត្តកំពង់ធំមាន ភូមិសាស្រ្ត ល្អ និងអាកាសធាតុ អំណោយផលចំពោះ ដំណាំស្វាយចន្ទី ។ខេត្ត មានផ្ទៃដីដាំដុះស្វាយចន្ទី ១១៥.០២១ ហិកតានិងផ្តល់ទិន្នផល ជា មធ្យម ២០០.០០០តោនឬ៣០ភាគរយនៃផលិតកម្ម ស្វាយចន្ទីនៅ ក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ធំមានសិប្បកម្មកែច្នៃប្រាំបីកន្លែង ។ក្នុងនោះតូចចំនួនប្រាំមួយនិងមធ្យមពីរកំពុង សាងសង់ដោយក្រុម ហ៊ុន សិង្ហបុរី និងក្រុមហ៊ុនជប៉ុន។
យោងតាមបាយការណ៍ឆ្នាំ២០២៣ឮកម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃទៅទីផ្សារអន្តរជាតិចំនួន៦៥៦.០០០តោន ថយចុះ៧ភាគរយ។ ដោយឡែកនាំចេញទៅប្រទេស វៀតណាម ចំនួន៦១៨.០០០តោន ថយចុះ១៦ភាគរយ។ គិតជាទឹកប្រាក់ ៨៣៧ លានដុល្លារអាមេរិក។
លោក អភិបាលរងខេត្តបន្ថែមថា គោលនយោបាយជាតិស្តីពី ស្វាយ ចន្ទីបានកំណត់នូវយុទ្ធសាស្ត្រសំខាន់ចំនួន៣គឺ៖
១-យុទ្ធសាស្រ្តនៃការផលិត ២-យុទ្ធសាស្រ្តនៃការកែច្នៃ ៣-យុទ្ធសាស្រ្តនៃការនាំចេញ៕
អត្ថបទ៖ ប៊ុន រដ្ឋា