សមត្ថកិច្ចចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន២នាក់ ពាក់ព័ន្ធករណីបទក្លែងបន្លំនិងបទប្រើប្រាស់លិខិតក្លែង
ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនលោក ហាក់ កុសល លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ការចាប់ខ្លួនមនុស្សទាំង២នាក់នេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យី សុខវួច ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ មិនដូចជាការលើកឡើងរបស់គណបក្សភ្លើងទៀននោះទេ។ បើតាមដីកាបង្គាប់ឱ្យនាំខ្លួនបានបញ្ជាក់ថា លោក ហាក់ កុសល និងលោក ម៉ា ចិន្តា ត្រូវបានចោទពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៦២៦ មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ៕
ដោយ៖ពលជ័យ


