សម្តេចធិបតីអបអរខេត្តកែបទទួលបានពានរង្វាន់ទេសចរណ៍ស្អាតអាស៊ាន (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរខេត្តកែប ដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤។

ខេត្តកែបដែលជាប់នឹងឆ្នេរសមុទ្ទ គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលស្ថិតនៅតាមឆ្នេរសមុទ្ទភាគនិរតី នៃប្រទេសកម្ពុជា។ ការទទួលបាន
ចំណាត់ថ្នាក់ នៃពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ាននេះ ត្រូវបានធ្វើឡើងតាមរយៈ
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ ប្រព្រឹត្តទៅថ្ងៃទី២៦ មករា ឆ្នាំ២០២៤ ក្នុងទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ ដែលក្នុងពិធីនោះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេស និងអង្គការដៃគូមួយចំនួន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានសរសេរក្នុងបណ្តាញសង្គមថា «អបអរសាទរខេត្តកែបដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤» នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ads banner