៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជិត ៦០០ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៥៩៦ករណី ដែលកើនឡើងចំនួន ៤៨ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នានៃសប្តាហ៍មុន។
ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣ប៉ុណ្ណោះ រួមមាន ប្រទេសប្រុយណេ មានការឆ្លងចំនួន ៥០៩ករណីច្រើនជាងគេ, ប្រទេសឥណ្ឌូនេស៊ី មានការឆ្លង ៨៦ករណី និងប្រទសឡាវ មានការឆ្លង ១ករណី។ កម្ពុជាមិនមានការឆ្លងកូវីដ១៩ឡើយ។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៦ម៉ឺន ១ពាន់ ១៤៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៤៥៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់៕