ពលរដ្ឋខ្មែរនៅប្រទេសថៃ ដឹងគុណរាជរដ្ឋាភិបាល ដែលសម្រួលអាជ្ញាធរថៃ លើថ្លៃសេវាបង់ចេញចូលក្នុងបុណ្យចូលឆ្នាំ (Video Inside)

ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះពលករខ្មែរ តាមរយៈការចរចាជាមួយនឹងនាយករដ្ឋមន្ត្រីថៃ ដើម្បីជួយសម្រួលពលរដ្ឋធ្វើដំណើរមកមាតុប្រទេស ក្នុងពេលបុណ្យចួលឆ្នាំប្រពៃណីជាតិខាងមុខនេះ ត្រូវបានពលរដ្ឋខ្មែររស់នៅលើទឹកដីថៃ មានសេចក្តីរីករាយជាខ្លាំង។

ពលរដ្ឋខ្មែរក្នុងប្រទេសថៃបាននិយាយថា តាមធម្មតានៅពេលធ្វើដំណើរឆ្លងដែនពីប្រទេសថៃមកកម្ពុជា គឺគេត្រូវបង់ចំណាយប្រាក់ពី ១ពាន់ទៅ ១ពាន់ ១០០បាត សម្រាប់ដំណើរចូល Re-Entry ប៉ុន្តែការជជែកគ្នាក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនឹងនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃទី៧កុម្ភៈ, អាជ្ញាធរថៃបានឯកភាពថា នឹងមិនយកប្រាក់បង់កម្រៃពីពលរដ្ឋខ្មែរសម្រាប់សេវា Re-Entry ឡើយ សម្រាប់ការធ្វើដំណើររបស់ពលរដ្ឋខ្មែរ ក្នុងបុណ្យចូលឆ្នាំ ខែមេសាខាងមុខនេះ។ ពលរដ្ឋខ្មែរនៅប្រទេសថៃ បានសម្តែងក្តីរីករាយជាខ្លាំង

គួរបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី៧កុម្ភៈ នាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ បានជជែកលើការពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង២ លើវិស័យជាច្រើន រួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការងារ វប្បធម៌ ការដឹកជញ្ជូន និងការតភ្ជាប់ កសិកម្ម បរិស្ថាន ការពារជាតិ សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ads banner