រដូវកាលបុណ្យចូលឆ្នាំចិន ៩ពាន់លានដំណើរឆ្លងកាត់ នៅទូទាំងប្រទេសចិន

ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនបានចេញផ្សាយថា នឹងមានដំណើរ ៩ពាន់លានឆ្លងកាត់នៅទូទាំងប្រទេសចិន អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មាន Xinhua ត្រូវបានគេដកស្រង់ ថ្មីៗនេះ ក៏បានបង្ហាញដែរថា អំឡុងបុណ្យចូលឆ្នាំ ឬ បុណ្យនិទាឃរដូវ របស់ចិននេះ គ្រាន់តែស្ថានីយរថភ្លើង ក្នុងក្រុងប៉េកាំង អាចនឹងមានអ្នកដំណើរឆ្លងកាត់ ដល់ទៅ ជាង៤.៥លាននាក់ បើយោងតាមទិន្នន័យផ្លូវការ។

សេចក្តីរាយការណ៍ Xinhua ក៏បានចេញផ្សាយដែរថា ក្នុងចំណោម ៤០ថ្ងៃ នៃការមមាញឹកលើការធ្វើដំណើរ តាមរថភ្លើង នៅរដ្ឋធានីប៉េកាំងនេះ «ថ្ងៃទី៧ ខែកុម្ភៈ» គឺជាថ្ងៃមមាញឹកជាងគេ ក្នុងនោះ មានប្រមាណអ្នកដំណើរប្រមាណ ជិត២០ម៉ឺននាក់។

គូរបញ្ជាក់ដែរថា ក្នុងសប្តាហ៍នេះ មានមនុស្សរាប់រយលាននាក់ បាងនិងកំពុងធ្វើដំណើរ ចាកចេញពីទីក្រុងធំៗរបស់ប្រទេសចិន ឆ្ពោះទៅស្រុកកំណើត ដើម្បីជួបជុំទទួលទានអាហារ គោរពដល់ចាស់ទុំរបស់ពួកគេ និងផ្តល់ពរជ័យសម្រាប់ឆ្នាំនាគ នាពេលខាងមុខ តាមបែបប្រពៃណីរបស់ចិន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner