សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលក្រសួងអធិការកិច្ច (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលក្រសួង អធិការកិច្ចនាវេលាថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៤។
ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា ដែលបច្ចុប្បន្នគ្រប់គ្រងដោយលោករដ្ឋមន្ត្រី ហួត ហាក់។
លោករដ្ឋមន្ត្រី ហួត ហាក់ ក្នុងពិធីបើកសន្និបាតថ្ងៃទី១២ កុម្ភៈ បានថ្លែងថា សន្និបាត «បានត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងការដាក់ចេញនូវវិធានការ និងទិសដៅការងារសំខាន់ៗ សម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ លើការងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ»។