គណបក្សប្រជាជនកម្ពុជាផ្ទេរសិទ្ធិឱ្យតំណាងតាមរាជធានីខេត្តសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា (Video Inside)
ប្រធានគណបក្សប្រជាជនកម្ពុជាបានផ្ទេរសិទ្ធិជូនប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា តាមរាជធានីខេត្តនៅទូទាំងប្រទេស ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី, ខេត្ត, ក្រុង, ស្រុក និងខណ្ឌ ក្នុងអាណ្ណត្តិទី៤ នឹងមកដល់ក្នុងរយៈពេល១០៤ថ្ងៃទៅមុខទៀតនេះ។
គួរបញ្ជាក់ថា កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី, ខេត្ត, ក្រុង, ស្រុក និងខណ្ឌក្នុងអាណ្ណត្តិទី៤ នៅថ្ងៃទី២៦ឧសភាឆ្នាំ២០២៤។ សេចក្តីជូនដំណឹងរបស់គជប ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ទេរសិទ្ធិជូនប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា តាមរាជធានីខេត្តនៅទូទាំងប្រទេស ឱ្យធ្វើជាតំណាងគណបក្សប្រជាជនកម្ពុជា ក្នុងការចុះហត្ថលេខាលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ តាមទម្រង់បែបបទកំណត់ដោយគជប ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោត, ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ក្នុងក្របខណ្ឌរាជធានីខេត្តរបស់ខ្លួន សម្រាប់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៤។