លោក Biden លេង TikTok មុនការបោះឆ្នោតឆ្នាំ២០២៤

វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចូលរួមលេងបណ្តាញសង្គមចិន TikTok ដោយលោកបានបង្ហាញខ្លួនលើកដំបូង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ជាមួយនឹងវីដេអូ រយៈពេល ២៦ វិនាទី។

អាន. TikTok ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance។

នៅក្នុងវីដេអូ កាលពីថ្ងៃអាទិត្យ ដែលបានបង្ហោះនៅលើគណនី «យុទ្ធនាការ @bidenhq» ប្រធានគណបក្សប្រជាធិបតេយ្យ វ័យ៨១ឆ្នាំរូបនេះ បានបង្ហាញរូបភាពតិចៗ លើប្រធានបទ ជាច្រើនចាប់តាំងពីនយោបាយ រហូតដល់ការប្រកួតជើងឯក បាល់ទាត់ NFL។

គួរបញ្ជាក់ថា អាមេរិកនឹងរៀបចំការបោះឆ្នោត រើសប្រធានាធិបតី នៅខែវិច្ឆិកា ខាងមុខនេះ ដោយគេដឹងថា គូប្រកួតប្រជែងស្វិតស្វាញ អាចជាគូចាស់ដដែល គឺលោក ដូណាល់ ត្រាំ និង លោក ចូ បៃឌិន ដែលកំពុងទាមទារការគ្រប់គ្រងសេតវិមាន អាណត្តិទី២៕ ប្រភពពី AFP ប្រែសម្រូល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner