កម្មករប្រមូលសំរាមជាង ២ពាន់នាក់ ត្រូវបានព្រះមហាក្សត្រមានព្រះរាជបន្ទូលកោតសរសើរ (Video Inside)

កម្មករជាង២ពាន់នាក់ នៃក្រុមប្រមូលសំរាមចំនួន៣ ដែលតែងសំអាតរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រខ្មែរ មានព្រះរាជបន្ទូលកោតសរសើរក្នុងពិធីមួយក្នុងថ្ងៃទី១៤កុម្ភៈ ដែលមានការប្រោសប្រទានព្រះរាជអំណោយផងដែរ។

ព្រះរាជបន្ទូលកោតសរសើរដល់កម្មករទាំងជាង ២ពាន់នាក់ នៃក្រុមហ៊ុនស៊ិនទ្រី, ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group បានធ្វើនៅក្នុងព្រះរាជពិធីនៅលើ កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏មានវត្តមាន ចូលរួមក្នុងពេលនោះផងដែរ។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឱ្យរាជធានីភ្នំពេញ អោយក្លាយជាទីក្រុងស្អាត, មានសោភណ្ឌភាព ទាក់ទាញ និងលើកកំពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថាក្នុងរាជធានីភ្នំពេញ សំរាម និងសំណល់រឹង យ៉ាងហោចប្រមាណ ៣ពាន់ ៧០០តោន ត្រូវបានដឹកជញ្ជូនទៅកាន់ទីលានចាក់សំរាមដង្កោ តាមរយៈក្រុមហ៊ុនប្រមូល និងដឹកជញ្ជួនសំរាមទាំងបីជារៀងរាល់ថ្ងៃ។

ads banner