ក្រសួងកសិកម្ម បើកកិច្ចប្រជុំកំណត់លើឈ្មោះប្រភេទពូជដំណាំថ្មីចំនួន៣ប្រភេទ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំលើការកំណត់ឈ្មោះប្រភេទពូជដំណាំថ្មីចំនួន៣ប្រភេទ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម ។

ក្នុងកិច្ច ប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ឈ្មោះដំណាំ គឺចាំបាច់ត្រូវពិនិត្យលក្ខណៈពូជឱ្យបានច្បាស់លាស់ មានការចុះបញ្ជីការ មានពិសោធន៍គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមលក្ខណៈពាណិជ្ជកម្ម និងជា ពូជរបស់ខ្មែរពិតប្រាកដ។ លើសពីនេះទៀត ត្រូវមានការសិក្សា ឈ្វេង យល់ ពីសក្តានុពលពូជ មានលក្ខណៈសេដ្ឋកិច្ចពិតប្រាកដ មានការ ប្រកួត ប្រជែងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ដែលគួរវិនិយោគក្នុងវិស័យ កសិកម្មទាំងលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់។

សូមជម្រាប ជូនថា ការកំណត់ឈ្មោះប្រភេទពូជដំណាំថ្មីចំនួន ៣ប្រភេទ ដែលក្រសួងកំពុងពិភាក្សាមានដូចជា ស្រូវ សណ្តែងសៀង និងល្ង៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner