គណបក្សនយោបាយជាច្រើនថ្កោលទោស និងស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះគណបក្សនយោបាយមួយដែលកំពុងគំរាមកំហែងបង្កបញ្ហាដល់ការបោះឆ្នោត
ភ្នំពេញ៖គណបក្សនយោបាយជាច្រើននៅកម្ពុជាបានធ្វើញត្តិដាច់ដោយឡែកៗពីគ្នាថ្កោលទោសគណបក្សនយោបាយមួយដែលបាននិងកំពុងគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត និងបានស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបានតឹងរ៉ឹងបំផុត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយជាច្រើនដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា ពួកគេបានសង្កេត និងតាម ដានយ៉ាងយកចិត្តទុកដាក់អំពីដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។ បានសង្កេតឃើញមានគណបក្សនយោបាយមួយបាន និងកំពុងគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតនេះ។
គណបក្សនយោបាយទាំងនោះបានថ្កោលទោសចំពោះទង្វើគំរាមកំហែង ដែលផ្ទុយពីមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។គណបក្សទាំងនោះបានគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត លេខ ០០២ គជប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ លេខ០០៤ សប្រក ចុះថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធានាបាននូវការអនុវត្តសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញនៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា និងជាពិសេសធានាបាននូវដំណើរការបោះឆ្នោតទៅយ៉ាងរលូនដោយពុំមានការគំរាមកំហែង និងស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបានតឹងរ៉ឹងបំផុត៕
ដោយ៖ពលជ័យ





