សាលារៀន GVA បង្កើតព្រឹត្តិការណ៍ប្រកួតកីឡាដើម្បីផ្តល់ជូននូវសុខភាពនិងលើកកម្ពស់ស្មារតីដល់សិស្ស

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ លោក ម៉ុន សុខ ជា នាយសាលា GVA បានថ្លែង ក្នុងពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះពានរង្វាន់ GVA លើកទី១ ឆ្នាំ២០២៤ថា ការប្រកួតបាល់ទះដែលសាលារៀបចំឡើងនេះ មានគោលបំណង ចូលរួមអភិវឌ្ឍវិស័យកីឡា និងផ្តល់ឱកាសឲ្យសិស្សនៅក្នុងសាលាបានប្រកួតប្រជែងបញ្ចេញសមត្ថភាព។

លោកថា សម្រាប់កីឡា កាលណាបង្កើតឡើងនៅក្នុងសាលាបែបនេះ បានរួមចំណែកជួយច្រើនណាស់ចំពោះសិស្សានុសិស្ស ទី១ ជួយឲ្យពួកគេទទួលបានសុខភាពល្អរឹងមាំ ជួយឲ្យប្រាជ្ញាស្មារតីឆ្លាតវៃ ជួយបង្រៀនឲ្យសិស្សានុសិសស្សទទួលបានបទពិសោធន៍នៃការសហការគ្នាធ្វើការជាក្រុម និង ទប់ស្តាត់មិនឲ្យសិស្សទៅធ្វើរឿងដែលមិនល្អនៅក្នុងសង្គម ។

កីឡាការិនី ហ៊ន បូរីយ៉ា បានចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡានេះ គឺជាការបង្ហាត់បង្រៀនផ្តល់នូវបទពិសោធន៍នៃកិច្ចសហការជាក្រុមដែលនឹងជួយឲ្យពួកគេប្រើប្រាស់សម្រាប់សកម្មភាពបំរើការងារនៅពេលអនាគត។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះពានរង្វាន់GVAលើកទី១ ឆ្នាំ២០២៤ មានក្រុមចូលរួមប្រកួតចំនួន១៧ក្រុម បែងចេញជា៣កម្រិត សិស្សបឋម អនុវិទ្យាល័យ និងវិទ្យាល័យ ដែលដំណើរការប្រកួតចាប់ពីថ្ងៃទី១៥ ខែ កុម្ភរហូតដល់ថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ៕រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner