ប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន ត្រេកអរចំពោះ សេវាដឹកជញ្ជូនសាធារណៈដោយមិនគិតប្រាក់
សៀមរាប៖តាមរយៈទឹកមុខនិងការបញ្ជាក់ដោយក្តីរំភើបរបស់ ប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោ សែន បានបង្ហាញថា ពួកគេសប្បាយរីករាយចំពោះការគិតគូររបស់រាជរដ្ឋាភិបាល និង រដ្ឋបាលខេត្តសៀមរាប លើការផ្តល់សេវាសាធារណៈរថយន្តក្រុង
ដឹកជញ្ជូនពីក្រុងរុនតាឯកតេជោ សែន មកក្រុងសៀមរាបដោយមិន បាច់បង់ប្រាក់។នេះជាការសម្រួលការធ្វើដំណើរផ្លូវឆ្ងាយដែលមាន រហូតប្រមាណ៤០គីឡូម៉ែត្រនិងកាត់បន្ថយចំណាយទៀតផង។

រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី១៥ ខែកុម្ភៈបានដាក់ដំណើរការ សាក ល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងរុនតាឯក
តេជោសែនមកក្រុងសៀមរាបនិងពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែនដោយឥតគិតថ្លៃ។សកម្មភាពនេះក្នុងន័យជួយ សម្រួល ដល់ការធ្វើដំណើរនិងកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។

រថយន្តក្រុងដឹកជញ្ជូនសាកល្បងដំបូងមានចំនួន ១៥គ្រឿង ។ក្នុង នោះរថយន្ត១០គ្រឿងដំណើរការជាប្រចាំនិង៥គ្រឿ្ងងទៀត
ត្រៀម ប្រចាំការក្នុងករណីមានប្រជាពលរដ្ឋធ្វើដំណើរច្រើន។ចំពោះចំណតរថយន្តមាន ១៣កន្លែង ក្នុងនោះ ទី១.នៅផ្សារតំបន់ អភិវឌ្ឍន៍រុនតាឯក, ទី២. ផ្លូវបំបែកចូលតំបន់អភិវឌ្ឍន៍រុនតាឯក , ទី៣. ផ្លូវបំបែកផ្លូវលេខ៦៧ ,ទី៤. សាលាសង្កាត់រុនតាឯក ,ទី៥. មុខប្រាសាទបន្ទាយសំរ៉ែ ,ទី៦. ផ្លូវបំបែកឃុំព្រះដាក់ ,ទី៧. ស្រះ ស្រង់ ,ទី៨. ផ្លូវបំបែកត្រួតពិនិត្យសំបុត្រអង្គរ និងផ្លូវ៦០ ម៉ែត្រ ,ទី៩. ផ្លូវ៦០ម៉ែត្រទំបន់អញ្ចាញ ,ទី១០. មុខសាលាខេត្តសៀមរាប ,ទី១១. ផ្លូវជាតិលេខ៦មុខផ្សារលើធំថ្មី ,ទី១២ ផ្លូវជាតិលេខ៦មុខផ្សារ សាមគ្គី និងទី១៣. នៅសួនច្បារព្រះរាជដំណាក់ប្របមាត់ស្ទឹង សៀមរាប តែម្តង។

ពេលវេលានៃការដឹកជញ្ជូន មានការកំណត់យ៉ាងទៀតទាត់ ហើយ តារាងម៉ោងពេលចេញដំណើរក៏មានបិទនៅតាមចំណត ទាំង១៣ កន្លែងផងដែរ។ ការចេញដំណើរពីក្រុងរុនតាឯកនៅម៉ោង ៥:៣០នាទីព្រឹក និងចេញពីក្រុងសៀមរាបនៅម៉ោង៦ព្រឹក។
លោកស្រី ម៉ែន ម៉ៃណាស់ ជាបុគ្គលិកអង្គការរ៉ាក់ រស់នៅក្នុង ក្រុងរុនតាឯកតេជោ សែន និយាយថា នេះជាលើកទីមួយហើយ ដែលពួកគាត់បានធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈ។លោកស្រីបន្តថា ក្នុងមួយថ្ងៃជិះបានពីរដង ឬបីដង ដែរ។

ចំណែកប្អូនស្រី ណារិទ្ធ រស់នៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុន តាឯកតេជោ សែន បានប្រាប់ទូរទស្សន៍អប្សរាថា ក្នុងពេលសាក ល្បងពួកគាត់បានធ្វើដំណើរតាមរថយន្តក្រុងក្នុងមួយថ្ងៃបាន៤ដងរួចទៅហើយ ។ប្អូនបង្ហាញពីក្តីរីករាយព្រោះមិនចាំបាច់ចំណាយ ប្រាក់លើការធ្វើដំណើរតាមម៉ូតូផាសអាប់ ឬ រ៉ឺម៉ក់កង់បី ដូចមុន ទៀត។ពីមុនប្អូនត្រូវចំណាយថវិកាច្រើន ក្នុងពេលធ្វើដំណើរទៅកាន់ ក្រុងសៀមរាបដោយថ្ងៃខ្លះត្រូវធ្វើដំណើរទៅមកពីបីជើងរហូតទៅដល់ប្រាំជើងក៏មានដែរ។
ជាមួយគ្នាស្រ្តីទាំងពីរនាក់បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ក៏ដូចឯកឧត្តមអភិបាលខេត្តសៀមរាបដែលតែងតែ គិតគូរពីទុក្ខ លំបាក និង ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលបាន ស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់ នៅតំបន់ អភិវឌ្ឍន៍ រុនតាឯក។
ទង្វើនាពេលនេះធ្វើឱ្យប្រជាពលរដ្ឋ រស់នៅ ក្រុងរុនតាឯកតេជោ សែន កាន់តែកក់ក្តៅ និងសង្ឃឹមថា តំបន់អភិវឌ្ឍន៍រុនតាឯក នឹងរីកចម្រើន ឆាប់រហ័សនអនាគត៕
ដោយ៖ ស៊ាន សុផាត
