ក្រសួងការបរទេសបំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោលការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង”

ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការបំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោលការវិភាគថា អាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង” ដូចខាងក្រោម៖

១.អ្នកនាំពាក្យក្រសួង ពុំបានចេញសេចក្តីថ្លែងការណ៍ឡើយ តែបានសរសេរលិខិតឆ្លើយបំភ្លឺ ទៅ The Diplomat។
២.ចំពោះការធ្វើអត្ថាធិប្បាយរបស់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេច ផ្តល់ប្រព័ន្ធអនុគ្រោះ GSP ដល់កម្ពុជាឡើងវិញទេ ខណៈដែលប្រព័ន្ធនេះបានផុតកំណត់ក្នុង ឆ្នាំ២០២០ សូមបញ្ជាក់ថា ករណីនេះបានកើតមានចំពោះក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដែល ទទួលបាន GSPរបស់សហរដ្ឋអាមេរិកទាំងអស់ ពុំមែនជាករណីដោយឡែកចំពោះតែកម្ពុជាមួយនោះទេ៕

ads banner