កម្ពុជាពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ ទទួលរងគ្រាប់បែកទម្លាក់ពី លើយន្តហោះទម្ងន់ ២,៧លានតោន
កំពង់ឆ្នាំង៖ ប្រទេសកម្ពុជាគិតពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ១៩៧៣ កម្ពុជាបានទទួលរងនូវគ្រាប់បែកទម្លាក់ពីលើយន្តហោះទម្ងន់២,៧លានតោន និងក្រោយកិច្ចសហប្រតិបត្តិការស្រាវជ្រាវគេ បាន រកឃើញគ្រាប់បែកដែលទម្លាក់មានចំនួន រហូតទៅដល់៤,០៣ លានតោនដែលបានធ្លាក់មកលើទឹកដីកម្ពុជា ។នេះជាការបញ្ជាក់ របស់ឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់(CMAC)នៅក្នុងពិធីបិទវគ្គ និងបើកវគ្គថ្មី ហ្វឹកហ្វឺន រំលឹក ជំនាញស្រាវជ្រាវគ្រាប់ទម្លាក់និងគ្រាប់បែកចង្កោម នៅវិទ្យា ស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំងនាព្រឹក ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤។

ឯកឧត្តមបានបន្តថា គ្រាប់បែកទាំងនោះបានទម្លាក់នៅ កម្ពុជា មុនគេមាន នៅស្រុករមាសហែក ស្រុកចន្ទ្រា ខេត្តព្រៃវែង។ សហរដ្ឋអាមេរិកក៏បានទទួលស្គាល់ថា ពិតជាបានទម្លាក់គ្រាប់ បែក នៅកម្ពុជាពិតមែន។

លោកបន្តថា ថ្ងៃនេះប្អូនៗមួយក្រុមបានបញ្ចប់វគ្គសិក្សាលើ ជំនាញ ស្រាវជ្រាវគ្រាប់ទម្លាក់និងគ្រាប់បែកចង្កោម។ ចំណែក ក្មួយៗ មួយក្រុមទៀតបានចូលរៀនវគ្គថ្មីបន្ត ដែលសុទ្ធសឹងតែ ជាទំពាំងស្នងឬស្សីបន្តវេនពីឪពុកម្ដាយរបស់ក្មួយៗ។អ្នកដែល បាន បញ្ចប់វគ្គពិតណាស់ថាបានវិលត្រឡប់ទៅផ្ទះវិញប៉ុន្តែ នឹង វិលត្រឡប់មកវិញ ដើម្បីរៀនបន្ថែមទៀតឱ្យបានស្ទាត់ជំនាញ ក្នុងការ ស្រាវជ្រាវគ្រាប់ទម្លាក់និងគ្រាប់បែក ចង្កោម។

ទាក់ទងនឹងវគ្គសិក្សា លោក ធៀម សុភាព នាយកវិទ្យា ស្ថាន បច្ចេក ទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំងបានឱ្យ ដឹងថា វគ្គសិក្សារំលឹកជំនាញស្រាវជ្រាវទីតាំងគ្រាប់ទម្លាក់និងគ្រាប់បែកចង្កោមដែលបានបញ្ចប់មានសិកា្ខកាម ៥៦ នាក់ ។ វគ្គបាន ចែកចេ ញជា៤ គឺ ទី១.ការគូរប្លង់ដោយជីភីអេស,ទី២. ការប្រើ ប្រាស់ជីភីអេស, ទី៣.ជំនាញស្រាវជ្រាវដោយអេសអូភី និងទី៤ .ការ ប្រើប្រាស់ដ្រូន ។វគ្គមានរយៈពេលបីសប្តាហ៍៕
ដោយ៖សុខ គឹមសៀន

