មន្ទីរកិច្ចការនារីខេត្តកំពង់ធំអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ

 កំពង់ធំ៖មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានបើកវគ្គ អប់រំផ្សព្វ ផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារកិច្ចការពារជន រងគ្រោះ ការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្ស ស្ថិតក្នុងវត្តខ្មាក់ ឃុំចំណាលើ  ស្រុកស្ទោង ខេត្តកំពង់ធំក្រោម វត្តមាន លោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត។

 ក្នុងពិធីបើកកាលពីថ្ងៃទី២២ ខែកុម្ភៈថ្លែងទៅកាន់អ្នកចូលរួម លោកស្រី ហៀវ ចាន់រី បានបញ្ជាក់ថា កម្មវិធីនេះដើម្បីបង្កើន ការយល់ដឹងអំពីការរំលោភបំពាននានាទៅលើស្រ្តីនិងកុមារី និងចូលរួមទប់ស្កាត់។ជាមួយនេះក៏ជំរុញការអភិវឌ្ឍ,ការពង្រឹង សមត្ថភាព,ពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនិងសិទ្ធិកុមារ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ស្រ្តីនិងក្មេងស្រីឱ្យទទួលបាននូវឱកាសស្មើៗគ្នា៕
ដោយ៖ប៊ុន រដ្ឋា

ads banner