ក្រសួងកសិកម្មបង្ហាញពីលទ្ធផលក្រុមការងារបង្ក្រាបបទល្មើសជលផល នៅបឹងទន្លេសាប

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហា្ពញពីរបាយការណ៍ស្តីពីលទ្ធផលក្រុមការងារបង្ក្រាបបទល្មើសជលផល នៅបឹងទន្លេសាបចាប់ពី ថ្ងៃទី២៣ ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

របាយការណ៍ទាំងនេះមានដូចជា៖

ក. ខេត្តកំពង់ឆ្នាំង

  • គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានឧបករណ៍នេសាទល្មើស
    ឆក់ត្រជាក់និងក្តៅ៥៩១គ្រឿង របាំងស្បៃមុងនិងសាច់អួន១៩៩៨០២ម៉ែត្រ លូនិងលប៣៩៣៨មាត់ បង្គោលចម្រឹង១០៧៧៤៥ដើម កាណូត១១គ្រឿង ម៉ាស៊ីនកាណូត៣គ្រឿង បញ្ជូនជនសង្ស័យទៅតុលាការ១១នាក់ និងឃុំខ្លួនបណ្តោះអាសន្ន៤នាក់។

ខ. ខេត្តពោធិ៍សាត់

  • គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានឧបករណ៍នេសាទល្មើស
    អួនអូសទឹកសាប១២វង់ ឧបករណ៍ឆក់ត្រជាក់និងក្តៅ៣៥គ្រឿង ឈិបយន្ត៤គ្រឿង អួនហ៊ុម៩វង់ របាំងសាច់អួននិងរបាំងស្បៃមុង៤០១៩៥១ម៉ែត្រ លូនិងលប១៨៣៣មាត់ បង្គោលចម្រឹង៩៥៤២៤ដើម ឈ្នក់រួមផ្សំ
    ភ្លើង៧៧វង់ កាណូត៥៣គ្រឿង ម៉ាស៊ីន១៩គ្រឿង បញ្ជូនជនសង្ស័យទៅតុលាការ២២នាក់ ឃុំខ្លួនបណ្តោះអាសន្ន១៤នាក់ និងចេញដីកាកោះ៦នាក់។

គ. ខេត្តបាត់ដំបង

  • សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ទទួលបានលទ្ធផលរួមមាន របាំងសាច់អួនប្រវែង៣២០០ម៉ែត្រ បង្គោលចម្រឹង៩៥០ដើម
  • គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានឧបករណ៍នេសាទល្មើស
    ម៉ាញ់១វង់ ឧបករណ៍ឆក់ក្តៅនិងត្រជាក់៦៨៦គ្រឿង របាំងសាច់អួននិងស្បៃមុង២៣៤២៥០ម៉ែត្រ លូនិងលប២៦២មាត់ បង្គោលចម្រឹង៨៥៦១០ដើម កាណូត២គ្រឿង ម៉ាស៊ីន២គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ៣
    ករណី។

ឃ. ខេត្តសៀមរាប

  • សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ក្នុងដែនសហគមន៍នេសាទមាត់ខ្លា ទទួលបានលទ្ធផលរួមមាន របាំងស្បៃមុងនិងសាច់អួនប្រវែង១៩០០ម៉ែត្រ បង្គោលចម្រឹង៥០០ដើម ឧបករណ៍ឆក់២គ្រឿង
  • គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ក្រាបឧបករណ៍នេសាទល្មើស
    អួនអូសទឹកសាប២៧វង់ ម៉ាញ់១២វង់ ឆក់ត្រជាក់និងក្តៅ១០០គ្រឿង ឈិបយន្ត១៩គ្រឿង អួនហ៊ុម១៧វង់ របាំងស្បៃមុងនិងសាច់អួន៣៦០៣៦៦ម៉ែត្រ លូនិងលប៨៨៧មាត់ បង្គោលចម្រឹង១៦៧០៥៣ដើម ឈ្នក់រួមផ្សំភ្លើង៤៩វង់ កាណូត៥៥គ្រឿង ម៉ាស៊ីន២២គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ២៦ករណី ចេញដីកាកោះ១០នាក់ និងឃុំខ្លួន១១នាក់។

ង. ខេត្តកំពង់ធំ

  • សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ក្នុងឃុំពាមបាង ស្រុកស្ទោង ទទួលបានលទ្ធផលរួមមាន ថ្នងឈើរុញលៀស៣៣គ្រឿង របាំងស្បៃមុង១២០០ម៉ែត្រ លប៨៨មាត់ បង្គោលចម្រឹង៩០០ដើម
  • គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានឧបករណ៍នេសាទល្មើស
    អួនអូសទឹកសាប១៤វង់ ម៉ាញ់១វង់ ឆក់ត្រជាក់និងក្តៅ៥៤គ្រឿង អួនហ៊ុម៧វង់ របាំងស្បៃមុងនិងសាច់អួន៤៤៨៥៣៨ម៉ែត្រ លូនិងលប៧៩២៤មាត់ បង្គោលចម្រឹង៣១០៩៣០ដើម ឈ្នក់រួមផ្សំភ្លើង២វង់ កាណូត៥៣គ្រឿង ម៉ាស៊ីន៣៧គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ១១ករណី ចេញដីកាកោះ២នាក់ និងឃុំខ្លួនបណ្តោះអាសន្ន៣នាក់

ច. ខេត្តបន្ទាយមានជ័យ

  • គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានឧបករណ៍នេសាទល្មើស
    ឆក់ក្តៅ០៧គ្រឿង របាំងស្បៃមុងនិងសាច់អួន៥៧១០ម៉ែត្រ លូនិងលប៣៨៥មាត់ បង្គោលចម្រឹង១៤៤៩ដើម
    កាណូត២គ្រឿង ម៉ាស៊ីន១គ្រឿង។

✵ ការទទួលព័ត៌មានពាក់ព័ន្ធនឹងបទល្មើសជលផល

  • គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លេខាធិការដ្ឋានបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងសារព័ត៌មានចំនួន១៥លើក។ រាល់ការទទួលបានព័ត៌មាន លេខាធិការដ្ឋានតែងតែធ្វើការបកស្រាយបំភ្លឺ និងយកព័ត៌មានទាំងនោះ ទៅឱ្យក្រុមប្រតិបត្តិការធ្វើការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់។

សរុបរួម៖ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានបទល្មើសឧបករណ៍អួនអូសទឹកសាប៥៣វង់ ម៉ាញ់១៤វង់ ឆក់ត្រជាក់និងក្តៅ ១៤៧៣គ្រឿង ឈិបយន្ត២៣គ្រឿង អួនហ៊ុម៣៣វង់ របាំងស្បៃមុងនិងសាច់អួន ១៦៥០៦១៧ម៉ែត្រ លូនិងលប ១៥២២៩មាត់ បង្គោលចម្រឹង ៧៦៨២១១ដើម ឈ្នក់រួមផ្សំភ្លើង១១៩វង់ កាណូត១៧៦គ្រឿង ម៉ាស៊ីន៨៤គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ ៧១ករណី ចេញដីកាកោះ ២០នាក់ និងឃុំខ្លួន ៣១នាក់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner