ឧបនាយករដ្ឋមន្រ្តី ទៀ សីហា៖ សិក្ខាកាមដែលចេញទៅក្រៅប្រទេសពេលត្រឡប់មកវិញ បើពិនិត្យឃើញមានពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានក្រើនរំលឹកដល់មន្រ្តីយោធាទាំងអស់ថា អ្នកដែលរកឃើញថា មានពាក់ព័ន្ធគ្រឿងញៀន ត្រូវទទួលវិន័យ នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ស្ថិតនៅក្នុងបញ្ជីទិន្ន័យរបស់ក្រសួងមហាផ្ទៃ ។

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានធ្វើការប្រកាសផងដែរថា មិនថាសិក្ខាកាម ឬមួយក៏អង្គភាពណាដែលបញ្ជូនចេញទៅក្រៅប្រទេស ហើយត្រឡប់ចូលមកប្រទេសកម្ពុជាវិញនឹងមានការធ្វើតេស ហើយប្រសិនជាមានពាក់ព័ន្ធ គ្រឿងញៀន ត្រូវបណ្តេញចេញពីកងទ័ព ។

ឧបនាយករដ្ឋមន្រ្តី ទា សីហា បន្ថែមថា ការសេពគ្រឿងញៀន មួយភ្លែតដើម្បីសប្បាយ និងអាចបាត់បង់ឱកាសនៅក្នុងមួយជីវិតរបស់ខ្លួន ហេតុនេះសូមបងប្អូន នាយទាហាន និងពលទាហានទាំងអស់ ដែលមានវត្តមាននៅទីនេះ ធ្វើការផ្សព្វផ្សាយទៅដល់ក្រុមគ្រួសារ ឬសាច់ញាតិ មិត្តភក្រ្ត័របស់ខ្លួន ជាពិសេសក្មេងៗ បើសិនជាមានការពាក់ព័ន្ធសូមមេត្តាឈប់ឱ្យទាន់ពេល ។

ការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ ៨២៧ និងកងកម្ទេច គ្រឿងផ្ទុះលេខ ៩៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅលីបង់ និង អាហ្វ្រិកកណ្តាល នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ២០២៤ នាទីស្តីការក្រសួងការពារជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា ក្រសួងការពារជាតិក៏បានសហការជាមួយក្រសួងស្ថាប័នដែលពាក់ព័ន្ធ គឺកងទ័ពដែលបានត្រូវបានបណ្តេញចេញពីក្របខណ្ឌដែលពាក់ព័ន្ធទៅនិងគ្រឿងញៀន និងត្រូវបានកត់ឈ្មោះនៅក្នុងប្រព័ន្ធកុំព្យុទ័រ ហើយថ្ងៃក្រោយមិនអាចមានសិទ្ធទៅធ្វើជាមន្រ្តីរាជការ ឬស្ថាប័នរដ្ឋណាផ្សេងទៀតនោះទេ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner