សមត្ថកិច្ចបង្ហាញមុខចោរឆក់សកម្មបួននាក់ក្នុងរាជធានី (Video Inside)
អត្ថបទដោយ៖
Apsara Net
សមត្ថកិច្ចបានបង្ហាញមុខក្រុមចោររឆក់ចំនួន ៤នាក់ ដែលតែងធ្វើសកម្មភាពឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការបង្ក្រាបក្រុមជនសង្ស័យទាំង ០៤នាក់នេះ ធ្វើឡើងដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌចំការមន ដែលបំបែកករណីទាំងនេះ ដោយប្រើពេលវេលាមិនដល់កន្លះថ្ងៃឡើយ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី២៧កុម្ភៈនេះថា ជនសង្ស័យជាចោរឆក់ទាំងបួននេះ គឺជាមុខសញ្ញាដែលសមត្ថកិច្ចបានតាមជាយូរមកហើយ និងក្រុមទាំងនេះ គឺជាដែលធ្លាប់ជាប់ក្នុងពន្ធនាគារ កាលពីពេលមុននោះមកទៀត។