អ្នកស្រីស្រេង វួចនី៖ ពីក្មេងស្រុកស្រែតស៊ូលើទឹកដីកូរ៉េ រហូតក្លាយជា ប្រធានក្រុមហ៊ុនដ៏ធំ
ភ្នំពេញ៖ អ្នកស្រី ស្រេង វួចនី អគ្គនាយកក្រុមហ៊ុន KVN Holdings ជាក្រុមហ៊ុនបម្រើលើសេវាកម្មបកប្រែភាសាខ្មែរ-កូរ៉េ ,រៀបចំ ឯកសារ ផ្សេងៗ និងសេវាកម្មទេសចរណ៍ ដែលមានស្នាក់ការនៅទីក្រុង អាន សាន សាធារណរដ្ឋកូរ៉េ។
មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នកស្រីបាន ចាកចេញពីឪពុកម្តាយបងប្អូន ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅ ឆ្នាំ២០១០។
មុននឹងក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនដ៏ធំនៅប្រទេសកូរ៉េនេះ អ្នកស្រីស្រេង វួចនី បានតស៊ូរៀនភាសាកូរ៉េ តាំងពីនៅវ័យក្មេង ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ជាអ្នកបកប្រែភាសា។
ក្នុងវ័យទើបតែ១៨ឆ្នាំ អ្នកស្រី វួចនី បានបញ្ជាក់ថា ការមករស់នៅ ស្រុកគេដំបូងគឺជួបការលំបាកខ្លាំងណាស់ទាំងការប្រើ ភាសា និង វប្បធម៌រស់នៅ។បើទោះបីជាជួបការលំបាក ប៉ុន្តែអ្នកស្រីស្រេង វួចនី បានជម្នះឧបសគ្គទាំងនេះនិងតស៊ូរហូត ក្លាយជាប្រធាន ក្រុមហ៊ុនដ៏ធំ នៅក្នុងប្រទេសកូរ៉េដែលមានក្រុមហ៊ុនផ្សេងៗទៀតជាច្រើន ៕
ប្រភព៖ ក្រសួងការងារ



