រដ្ឋបាលខេត្តសៀមរាប ដង្ហែក្បួនអបអរអង្គភាពទទួល ជ័យលាភី ជាអង្គភាពផ្តល់សេវា សាធារណៈគំរូប្រចាំឆ្នាំ២០២៣

សៀមរាប៖ បន្ទាប់ពីទទួលជោគជ័យក្នុងការប្រកួតប្រជែង ថ្នាក់ ជាតិ រដ្ឋបាលខេត្តសៀមរាបកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី ២៩ ខែកុម្ភៈ បានរៀបចំក្បួនដង្ហែដើម្បីអបអរសាទដល់អង្គភាពសាធារណៈរបស់រដ្ឋចំនួនបួន ក្នុងនោះមានបីអង្គភាពមកពីវិស័យអប់រំ និងមួយទៀតមក ពីវិស័យសុខាភិបាលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣។ការប្រារព្ធពិធីយ៉ាងធំប្រចាំខេត្ត ដូចនេះក្នុង លើកទឹកចិត្ត និងជំរុញដល់អង្គភាពដទៃ ខិតខំបញ្ចេញស្នាដៃដើម្បី ទទួលជ័យលាភី។

អង្គភាពទាំងបួន ដែលទទួលបានជ័យលាភីនេះ មាន៖ មណ្ឌល សុខភាពគោកចក ក្នុងសង្កាត់គោកចកទទួលបានជ័យ លាភីលេខ២, អនុវិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន ព្រះឥន្ទកោសា ទទួលបាន ជ័យ លាភី លេខ២ ,សាលាបឋមសិក្សាវត្តបូព៌ ក្នុងសង្កាត់សាលាកំរើក ទទួល បានចំណាត់ថ្នាក់លេខ៣ និងសាលាបឋមសិក្សា ក្រវ៉ាន់ ក្នុងសង្កាត់ នគរធំ ទទួលបានចំណាត់ថ្នាក់លេខ៦ ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបដែលអញ្ជើញចូលរួម អបអរក្នុងពិធីនេះបញ្ជាក់ថា បើទោះបីជាអង្គភាពទាំង បួននេះ មិនមាន អង្គភាពណាទទួលបានជ័យលាភីលេខ១ក៏ពិតមែនប៉ុន្តែវាក៏ជាមោទនភាពដ៏ធំធេងសម្រាប់ខេត្តសៀមរាប ព្រោះយើងអាចទទួល បាន៤ ជ័យលាភី ក្នុងចំណោមជ័យលាភីចំនួន១០។

លោកស្រីចាត់ទុកថា នេះ គឺជាទិវាប្រកបដោយអត្ថន័យជ្រាលជ្រៅ និងមានកិត្តិយសដ៏ថ្លៃថ្លាសម្រាប់រដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹក នាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុង ខេត្តសៀមរាប ។

សូមជម្រាបថា ការទទួលស្គាល់ជ័យលាភីរបស់អង្គភាព ផ្តល់ សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ និង ប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ បានប្រារព្ធធ្វើ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសាលមហោ ស្រពមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

តាមរយៈព្រឹត្តិការណ៍នេះលោកស្រីអភិបាលរងបានអំពាវនាវឱ្យការបង្កើនភាពទុកចិត្តចំពោះសុខភាពរបស់សិស្ស តាមរយៈការអនុវត្ត កម្មវីធី អាហាររូបត្ថម្ភដល់កុមារ និងការពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀន  ហើយការជំរុញលើកទឹកចិត្តដល់ មាតាបិតា អាណាព្យាបាល សហគមន៍និងការចូលរួមការអប់រំសិស្ស ៕
អត្ថបទនិងរូបភាព៖ ស៊ាន សុផាត

ads banner