ក្រុមល្បាតស្រ្តីនៃសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង នៅខែកុម្ភៈចុះល្បាតបានរកឃើញសត្វស្លាបកម្រៗ ២៣ប្រភេទ

ភ្នំពេញ៖ យ៉ាងហោចណាស់មានសត្វស្លាបព្រៃកម្រៗចំនួន ២៣ប្រភេទ ត្រូវបានគេរកឃើញ ក្នុងនោះរួមមានទាំងប្រភេទ ជិតរងការគំរាមគំហែង (Near Threatened) ចំនួន ២ ប្រភេទគឺចាបពូកទ្រូងលឿង Asian Golden Weaver អកត្រីក្បាលប្រផេះ Grey-headed Fish Eagle ដែលកំពុងរស់នៅសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង។

បើតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថា៖បន្ទាប់ពីបានបង្កើតនិងទទួលបានការបណ្តុះបណ្តាលបឋមពីអង្គការជីវិតធម្មជាតិនៅកម្ពុជារួចមក ក្រុមល្បាតស្រ្តីនៃសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង នាតំបន់រ៉ាមសារស្ទឹងសែនក្នុងបឹងទន្លេសាប ខេត្តកំពង់ធំបានចាប់ផ្តើមចុះល្បាតជាលើកទី១។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ការល្បាតធ្វើឡើងដោយមានការចូលរួមជាមួយក្រុមល្បាតរបស់សហគមន៍ដើម្បីកត់ត្រាពីជីវចម្រុះ អប់រំផ្សព្វផ្សាយ និងទប់ស្កាត់បទល្មើស។សហគមន៍ទួលនាងសាវផ្លូវហ្លូងជាផ្នែកមួយនៃតំបន់រ៉ាមសារស្ទឹងសែនដែលមានទីតាំងក្នុងទន្លេសាប។

សម្រាប់ លទ្ធផលនៃខែកុម្ភៈ ឆ្នាំ២០២៤គេបានរកឃើញថា ក្រុមល្បាតបានទៅដល់ចំនួន ៤ចំណុចស្ថិតក្នុងតំបន់សហគមន៍រួមមាន ចំណុច ទង់ចងក ចាន់ច្រកែង បត់ដៃ និង ប៉ាហាល។អំឡុងពេលល្បាតក៏បានអប់រំដល់ប្រជាសហគមន័ចំនួន២ ករណីនៅចំណុចទង់ចក ពួកគាត់ចូលតំបន់សហគមន៍ដើម្បីរើសខ្យង (សកម្មភាពប្រមូលអនុផលព្រៃលិចទឹក)។ លើសពីនេះយើងបានកត់ត្រាសត្វស្លាបចំនួន ២៣ ប្រភេ ទ អំឡុងពេលល្បាតទៀតផង។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថាចំពោះបញ្ហាប្រឈមសម្រាប់ការល្បាតគឺការធ្វើដំណើរដោយថ្មើរជើង ព្រោះទីតាំងសហគមន៍ត្រូវបានរីងទឹកអស់ទៅហើយមិនអាចជិះទូកបានទៅដល់ទីតាំងហសគមន៍នោះទេ។ ស្រ្តីគឺជាសមាជិកដ៏សំខាន់របស់សហគមន័ ការចូលរបស់ស្ត្រីក្នុងការគ្រប់គ្រងធនធានក្នុងសហគមន័គឺកត្តាចាំបាច់។

គួរបញ្ជាក់ថា នៅដើមខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក ក្រុមល្បាតស្រី្ដស្ម័គចិត្ដចំនួន ៧ រូបបានចាប់ផ្ដើមការល្បាតប្រចាំខែដំបូងរបស់ខ្លួន ជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង។ ពួកគាត់បានស្ម័គចិត្ដចង់ពង្រឹងសមត្ថភាព និងស្វែងយល់បន្ថែមពីឱកាសចូលរួមរបស់ស្រ្ដីហើយបានកំណត់ការចូលរួមល្បាតអង្កេតតាមដានជីវចម្រុះចំនួន ៤ ដងក្នុង១ខែ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner