បិទការប្រកួតពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ ២០២៤

អត្ថបទដោយ៖
សុផាត ស៊ាន

សៀមរាប៖ការប្រកួតរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ២០២៤បានបិទបញ្ចប់កាលពី រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅកីឡដ្ឋាន ហនុមាន ស្ថិតនៅ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ប្រធានគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ប្រកួតពានរង្វាន់ កម្រិតយុវជនប្រចាំខេត្តសៀមរាបលើកនេះ បាន ដំណើរការ ប្រកួត ចាប់ពីថ្ងៃទី១១ ខែកុម្ភៈមកដល់ថ្ងៃទី៣ ខែមីនា ដោយមានក្រុម កីឡាបាល់ទាត់ចំនួន៨ក្រុមចូលរួម។ ការប្រកួត បែងចែក ជាពីរពូល ។គឺពូល A មាន៖ ក្រុមសៀមរាបយូណាយធីត, ក្រុមយុវជនដំបងធំ, ក្រុមយុវជនដំរី និងក្រុម យុវជន KGM Cambodia និងពូលB មាន៖ ក្លិបក្រុមយុវជនផ្លូវជីវិតយូណាយធីត,ក្រុមយុវជន SRBC FC, ក្រុមយុវជនដើម្បីសង្គម និងក្រុម យុវជនឬស្សីស។ ក្នុងនោះប្រើប្រាស់ ទីលានប្រកួតចំនួន២ គឺកីឡដ្ឋានហនុមាន ក្នុងក្រុងសៀមរាប និង ទីលានមជ្ឈមណ្ឌល ហ្វឹកហាត់ SRU Training Center នៅភូមិខ្នារ សណ្តាយ ស្រុកបន្ទាយស្រី។

ឆ្លងកាត់ការប្រកួតវិលជុំក្នុងពូល៣លើកកន្លងមក ដែលធ្វើតាមរយៈ រូបមន្តរបស់គណៈកម្មការ SIEM REAP YOUTH CUP ក្រុម កំពូលតារាងនៃពូលទាំងពីរនឹងចាប់ដៃគ្នាប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដើមី្បដណ្តើមជើងឯកការប្រកួតពានរង្វាន់ កម្រិតយុវជន ប្រចាំ ខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ ២០២៤ ។នៅរសៀលថ្ងៃទី៣ ខែមីនានេះ ក៏មានការប្រកួតផ្តាច់ព្រ័ត្រយក ចំណាត់ ថ្នាក់លេខ១ ,លេខ២ និង លេខ៣ ដោយមានពីរប្រកួត រវាងក្លិបក្រុម យុវជនដំបងធំ ប្រកួតជាមួយក្រុមយុវជនដើម្បីសង្គម ដណ្ដើមយក ចំណាត់ថ្នាក់លេខ ៣ ជាលទ្ធផលបានទៅក្រុមយុវជនដំបងធំ។ ចំណាត់ថ្នាក់លេខ១ និង លេខ២ រវាង ក្រុមសៀមរាប យូណាយធីត ប្រកួតជាមួយ ក្រុមយុវជន SRBC FC។ ជាលទ្ធផលបញ្ចប់ការ ប្រកួតក្រុមសៀមរាបយូណាយធីត បានទាត់បញ្ចូលទី ចំនួន ៦គ្រាប់ ទល់ នឹង សូន្យ ។ ជាលទ្ធផល ក្រុមសៀមរាបយូណាយធីត ទទួល បានចំណាត់ថ្នាក់លេខ១ និង ក្រុមយុវជន SRBC FC បា ន ចំណាត់ លេខ ២ ។

លោក សំកុល សុចិត្រា បានបញ្ជាក់ថា គោលបំណងធំក្នុងការរៀប ចំព្រឹត្តិការណ៍ការប្រកួតកីឡា U17 នេះដើម្បីជំរុញដល់យុវជន ឱ្យ មានជំនាញផ្នែកបាល់ទាត់នេះកាន់តែល្អប្រសើរបន្ថែមទៀត។លើសពីនេះទៅទៀតជំរុញការលេងបាល់នេះឱ្យកាន់តែខ្លាំង និងមាន ការប្រកួតប្រជែងគ្នាជាងមុនៗទៀត។

លោកបន្តថាការប្រកួតទាំងនេះនឹងធ្វើឱ្យយុវជនចូលរួមមានទំនាក់ទំនងទៅវិញទៅមកពិសេសរវាងខេត្តនិងខេត្តក្នុងតំបន់ប្រទេសជិតខាងផងដែរ។ម៉្យាងទៀតកីឡាបានធ្វើឱ្យយុវជនយើងចាកចេញឆ្ងាយពី គ្រឿង ញៀន មានកាយសម្បទាសុខភាព មាំមួនទៀតផង ។ លោកបានផ្តាំផ្ញើដល់យុវជនទាំងអស់ត្រូវនាំគ្នាលេងកីឡា ព្រោះការ លេង កីឡា នាំឱ្យមនុស្សជួបជុំគ្នា ជាពិសេស កីឡាជួយពង្រឹង នូវ សាមគ្គីភាពក្នុងសង្គមមនុស្សជាតិ»។ ការប្រកួតប្រជែងគ្រប់ប្រភេទ កីឡាដើម្បីជ័យជម្នះ ។ប៉ុន្តែគ្រូកីឡាទាំងអស់ កីឡាករ កីឡា ការិនី ជាទូតដែលនាំឱ្យគ្រប់គ្នាបានស្គាល់គ្នា បានជួបគ្នា បានស្រឡាញ់គ្នា។ កីឡា គឺទីកន្លែងដែលធ្វើឱ្យយើង បានជួបគ្នា លើ ពិភពលោក ហើយក៏ ជាទីសុខសន្តិភាពដែរ។ កីឡានាំមកសន្តិភាព ។យើងមានសុខសន្តិភាព បានយើងលេងកីឡាបាន៕


អត្ថបទនិងរូបភាព៖ស៊ាន សុផាត

ads banner