ឆេះចំការអំពៅ ១៥ហិកតា ដោយសារដុតភ្លើងយកឃ្មុំ (Video Inside)

ចំការអំពៅទំហំ ១៥ហិកតា នៅក្នុងខេត្តសៀមរាប ត្រូវបានឆេះខ្ទេចខ្ទីដោយសារតែក្មេងដុតភ្លើងយកឃ្មុំ។ ហេតុការណ៍បានកើតឡើងនារសៀលម៉ោង១និង៤០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិអញ្ចាញ, សង្កាត់នគរធំ ក្រុងសៀមរាប។

សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ដោយបានរារាំងមិនឱ្យការឆេះចំការនោះ រាលដាលដល់ផ្ទះពលរដ្ឋដទៃឡើយ។

មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ…ចំណែកក្មេងដែលបង្កហេតុមិនមានសេចក្តីរាយការណ៍អំពីការឃាត់ខ្លួនឡើយ។

ads banner