ពលរដ្ឋខ្មែរនៅក្រៅប្រទេសបន្តថ្កោលទោសវិទ្យុអាស៊ីសេរី (Video Inside)

ពលរដ្ឋខ្មែរដែលបានអញ្ជើញចូលរួមគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសអូស្ត្រាលី បាននិយាយបន្តថ្កោលទោសដល់វិទ្យុអាស៊ីសេរី ដែលផ្សាយព័ត៌មានមិនពិត។

វិទ្យុអាស៊ីសេរីដែលប្រើប្រាស់ថវិការបស់រដ្ឋាភិបាលអាមេរិកច្រើនសិបម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ត្រូវបានពលរដ្ឋកម្ពុជាចាត់ទុកថា ជាវិទ្យុផ្សាយព័ត៌មានមិនពិត និងមានលក្ខណៈចោទប្រកាន់ញុះញង់បង្កឱ្យខ្មែរ និងខ្មែរស្អប់ខ្ពើមគ្នា។

វិទ្យុនេះ ត្រូវពលរដ្ឋខ្មែរនិយាយថា បាននិងកំពុងក្លាយជាឧបករណ៍ឃោសនា ឱ្យមេខ្លោងធ្វើនយោបាយប្រឆាំង នៅក្រៅស្រុក ដោយជួយផ្សាយនូវរឿងមិនពិត ក្នុងបំណងធ្វើឱ្យសាធារណមតិមានការភ័ន្តច្រឡំ។

វិទ្យុអាស៊ីសេរីក្នុងការផ្សាយមួយក្នុងសប្តាហ៍នេះ បាននិយាយចោទថា ពលរដ្ឋខ្មែរជាង ១ពាន់ ៦០០នាក់ ដែលមកទទួលស្វាគមន៍គាំទ្រដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសអូស្ត្រាលីនោះ គឺមិនមែនធ្វើដំណើរមកដោយស្ម័គ្រចិត្តទេ ប៉ុន្តែដោយសារ «ឥទ្ធិពលលុយកាក់» ឬ «ត្រូវបានគេទិញក្បាល ដើម្បីយកមកសម្តែង» ជាដើម។

ពលរដ្ឋខ្មែរដែលបានមកចូលរួមស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្កោលទោសការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុ ដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោន។ នេះជាការដកស្រង់សម្លេងខ្លះរបស់ពលរដ្ឋ ដែលនិយាយថ្កោលទោសការផ្សាយវិទ្យុអាស៊ីសេរី។

ពលរដ្ឋខ្លះទៀតបានដាក់សំណួរថា តើហេតុអ្វីបានជារដ្ឋាភិបាលសហរដ្ឋអាមេរិក នៃបិតាលទ្ធិប្រជាធិបតេយ្យ ចំណាយលុយរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗឥតប្រយោជន៍ ដើម្បីតែការផ្សាយព័ត៌មានមិនពិត តាមវិទ្យុអាស៊ីសេរី ជាភាសាខ្មែរនេះ?

ads banner