ការធ្វើតេស្តរកសារធាតុញៀនលើកម្លាំងនគរបាលជាតិបានបញ្ចប់ ១០០ភាគរយ (Video Inside)

យុទ្ធនាការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិ តាមបណ្ដារាជធានីខេត្តទូទាំងប្រទេស បានបញ្ចប់ ១០០ភាគរយ ខណៈមន្ត្រីរាជការស៊ីវិលកំពុងចាប់ផ្ដើមអនុវត្ត។

សម្តេចធិបតីកាលពីថ្ងៃទី២០កុម្ភៈ បានដាក់ចេញបទបញ្ជាដាច់ខាតប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងនៅថ្ងៃទី៦ ខែមីនាថា យុទ្ធនាការការធ្វើតេស្ដស្វែងរកសារធាតុញៀន លើមន្ត្រីកងកម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ តាមបណ្ដារាជធានីខេត្តបានបញ្ចប់ ១០០ភាគរយហើយ។

យោងតាមក្រសួងមហាផ្ទៃ, ក្នុងរយៈពេល ៦ខែមកនេះ ការបណ្តេញមន្ត្រីនគរបាលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន មានចំនួនយ៉ាងហោច ៥៦នាក់ហើយ។

ads banner