ថវិកាមរណៈ សង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឬស្សីកែវ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន ០២គ្រួសារ

(ភ្នំពេញ)៖ ថវិកាមរណៈ សង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជនចំនួន  ០២គ្រួសារ នៅព្រឹកទី ៧ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក វរៈសេនីយ៍ឯក ហ៊ាង  ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ, លោក អ៊ាម សុខឃី អភិបាលរងខណ្ឌ, លោក ថន ថេន អធិការរង ខណ្ឌ, លោកស្រី ឌុល. សុភី  ប្រធានសង្គមកិច្ចខណ្ឌ , លោក ព្រំ រដ្ឋា យោធាខណ្ឌ , លោក អន  សំអាត មេបញ្ជាការរងកងរាជអាវុធហាត់ខណ្ឌ, នាយប៉ុស្តិ៍ច្រាំងចំរេះ ។

លោក វរៈសេនីយ៍ឯក ហ៊ាង  ថារ៉េត បានឱ្យដឹងថា ថវិកាមរណៈ សង្គ្រោះ មានចំនួន  ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៤លានរៀល   ក្នុងនោះមាន៖ ទី១-គ្រួសារសព លោក ជុំ ចំរ៉ុងនិវត្តជន ន/ប បានទទួលមរណៈភាព នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ និងទី២-គ្រួសារសពលោក បាត់ រតន: ពិការ យ/ធ បានទទួលមរណៈភាព នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងឱកាសនេះ លោក អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងក្រោសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ នៃសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយ នូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងគ្រប់ពេលវេលា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner