សកម្មជនគណបក្សប្រឆាំងបន្តផ្តាច់ខ្លួន ខណៈការបោះឆ្នោតក្រុមប្រឹក្សាជិតមកដល់ (Video Inside)

សកម្មជនគណបក្សប្រឆាំងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខណៈដែលកម្ពុជាត្រៀមនឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ ខាងមុខនេះ។

សកម្មជន២នាក់តាមរយៈវីដេអូដែលទទួលបាននៅថ្ងៃទី៧ មីនា ឆ្នាំ២០២៤ បានប្រកាសផ្តាច់ខ្លួន ចេញពីគណបក្សរបស់ខ្លួន និងស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

ads banner