ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអញ្ជើញសួរសុខទុក្ខស្រ្តីសម្រាលកូន ស្រ្តីមានផ្ទៃពោះនៅមណ្ឌលសុខភាព គ្រើល

កំពង់ធំ៖កាលពីព្រឹកថ្ងៃទី៧ ខែមីនា  ឆ្នាំ២០២៤ លោកស្រី លំ គន្ធារី  អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធាន ក្រុម ការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាខេត្តកំពង់ធំ តំណាង ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការ សាខាកាក បាទក្រហម កម្ពុជាខេត្ត បានអញ្ជើញជួបសួរសុខទុក្ខស្ត្រីសម្រាលកូន ស្រ្តីមាន ផ្ទៃពោះ ចំនួន៨៦ នាក់ នៅមណ្ឌលសុខភាពគ្រើល ស្រុកតាំងគោក ខេត្តកំពង់ធំ។សកម្មភាពនេះដើម្បីរំលឹកដល់ទិវាជាតិសុខភាពមាតា ទារក និងកុមារ ។

នាឱកាសនោះ លោកស្រី លំ គន្ធារី  បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពី សំណាក់ឯកឧត្តម ងួន រតនៈ  ប្រធានគណៈ កម្មាធិការ សាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរ ជនឆ្នើមថ្នាក់ ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនដល់បងប្អូន ស្ត្រីមានផ្ទៃពោះ ស្ត្រី មានកូន តូច និងស្ត្រីក្នុងវ័យបន្តពូជទាំងអស់ ប្រកបដោយក្តីនឹករលឹក ។  លោកស្រី ក៏បានពាំនាំ នូវការអំពាវនាវ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ផងដែរ។
   
ក្នុងឱកាសនេះប្រតិភូក៏បានជូនអំណោយជា សម្ភារស្រ្តីកូនតូច និង ស្រ្តីមានផ្ទៃពោះ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ទឹកត្រី ឃីតកូនង៉ែតមួយកញ្ចប់ និងថវិកាមួយចំនួន៕
ដោយ៖ប៊ុន រដ្ឋា

ads banner