ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងអំពាវនាវសូមចូលរួមរៀបចំសណ្តាប់ធ្នាប់ សោភណភាពទីក្រុង

កំពង់ឆ្នាំង៖ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់គ្រប់ស្ថាបនរដ្ឋ ទីវត្តអារាមនិង ឯកជន ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់វេចខ្ចប់ ក៏ដូចជាការពង្រឹង ប្រមូលសំរាមនៅតាមផ្ទះរបស់ខ្លួនក្នុងការគ្រប់គ្រងសំរាមដើម្បីលើកកម្ពស់បរិស្ថាន សោភណភាពទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ស្របទៅនឺងចលនាប្រលងប្រណាំងទីក្រុងស្អាត និងអបអរសាទរទិវាទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ទីក្រុងស្អាតដើម្បីទេសចរណ៍»។
 
លោកអំពាវនាវបែបនេះកាលព្រឹកថ្ងៃទី៧ ខែមីនានៅក្នុងការប្រារព្ធពិធីអបអរ សាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ«ទីក្រុងស្អាតដើម្បីទេសចរណ៍»ដោយមានការចូលរួមពី មន្រ្តីរាជការនៃមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង៥០០នាក់ដោយធ្វើសកម្មភាពប្រមូលសំរាមនៅតាមដងផ្លូវ និងមាត់ទន្លេផ្សារក្រោម ក្នុងក្រុងកំពង់ឆ្នាំងផង។

លោក សេង សាលី បានបញ្ជាក់ថា ការប្រារព្ធទិវាជាតិនេះធ្វើឡើងដើម្បីបំផុសដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើននៃសង្គមជាតិ។ជាពិសេសទីក្រុងស្អាត គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលអាចផ្តល់នូវបទពិសោធន៍និងការចងចាំ៕
ដោយៈសុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner