បង្ក្រាបទីតាំងលួចលាក់ស្តុកឈើមួយកន្លែង នៅស្រុកឆែប ខេត្តព្រះវិហារ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក សុខ មុន្នីរិទ្ធិ អភិបាលរងស្រុក និងលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី ចុះបង្ក្រាបទីតាំង លួចលាក់ស្តុបឈើ មួយកន្លែង រឹបអូសឈើអារប្រភេទលេខ២ «ឈើទាល» ចំនួន១៦៨សន្លឹក ស្មើនឹង 6,30ម៉ែត្រគូប ត្រង់ចំនុចUTM527163-1528536 ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

លោក សុខ មុន្នីរិទ្ធិ អភិបាលរងស្រុកឆែប បានបញ្ជាក់ថា នៅក្នុងករណីបង្ក្រាបកន្លែងលួចលាក់ស្តុកឈើខាងលើនេះ មិនឃើញមានម្ចាស់ឈើចេញមុខ មកបកស្រាយទទួលថាជារបស់ខ្លួននោះឡើយ។ លោកថា ចំពោះការបង្ក្រាបទីតាំងលួចលាក់ស្តុបឈើនេះដែរ កម្លាំងបានរឹបអូសរទេះកង់ឡានចំនួន០៤ រួមនឹងឈើអារប្រភេទលេខ២«ឈើទាល»ចំនួន១៦៨សន្លឹក។ បច្ចុប្បន្ននេះ ឈើ និងរទេះកង់ឡាន ត្រូវបានកម្លាំងដឹកយកមករក្សាទុក្ខ នៅថ្នាលបណ្តុះកូនឈើ នៃផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីរៀបចំចាត់ចែងទៅតាមនីតិវិធីច្បាប់៕ធ.ដ

ដោយៈ សួន លីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner