ឃាត់ខ្លួនអ្នកលក់ឧបករណ៍ឆក់ត្រីនៅខេត្តកណ្តាល (Video Inside)

បុរសម្នាក់ដែលផ្សព្វផ្សាយឧបករណ៍ឆក់ត្រី ដែលខ្លួនឯងបានផលិត និងដាក់លក់ Online តាមបណ្តាញសង្គមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

អំពើឆក់ត្រី ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម ធ្លាប់បានប្រកាសផ្តល់រង្វាន់ដល់ជនណាក៏ដោយ ដែលពាក់ព័ន្ធនឹងការប្រើឧបករណ៍ឆក់ត្រី។

បុរសអាយុ២៧ឆ្នាំឈ្មោះ សោម ពិសិដ្ឋ ដែលផលិតឧបករណ៍ឆក់ត្រី និងផ្សព្វផ្សាយការលក់ឧបករណ៍នោះ តាមបណ្តាញសង្គម Tik Tok ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៤មីនា នៅក្នុងដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង នៃខេត្តកណ្តាល។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល លោក ហេង សុភារិទ្ធ បានថ្លែងថា យុវជនផលិតឧបករណ៍ឆក់ត្រី បានសារភាពថា គាត់បានផលិត និងលក់ឧបករណ៍ឆក់ត្រីនេះ តាំងពីចុងឆ្នាំ២០២៣ ដោយធ្វើការលក់នៅតាមបណ្តាញសង្គម នៅស្ទើរគ្រប់ខេត្តទូទាំងផ្ទៃប្រទេស។

បុរសនោះនិយាយថា បើគិតត្រឹម ខែមីនា២០២៤នេះ ការផលិត និងលក់ចែកចាយឧបករណ៍ឆក់ត្រី នោះមានចំនួនសរុប ១៤៧គ្រឿងហើយ។

ads banner