សាលា GVA គ្រងជើងឯកបាល់ទះនារីសិស្សមធ្យមសិក្សាជើងឯក រាជធានីភ្នំពេញ ទាំងអនុវិទ្យាល័យ និងវិទ្យាល័យខណៈបាល់ទះបុរសឈ្នះជើងឯករង

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រុមបាល់ទះនារីសាលាGVAបានគ្រងជើងឯកបាល់ទះនារី ទាំងថ្នាក់ អនុវិទ្យា ល័យ និងវិទ្យាល័យ ខណៈផ្នែកបាល់ទះបុរសវិទ្យាល័យឈ្នះជើងឯករង ការប្រកួតកីឡា សិស្ស មធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣-២០២៤។

ក្រុមបាល់ទះនារីអនុវិទ្យាល័យGVAបានក្លាយជាជើងឯក ដោយបានយកឈ្នះលើក្រុម បាល់ ទះ នារី ផារ៉ាហ្គេនវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល៣សិតទល់និង០ជាមួយពិន្ទុ ២៥ ទល់ ១២.២៥ទល់២៣ និង ២៥ ទល់ ១៦ ។ខណៈដែលបាល់ទះនារីសាលា GVA ថ្នាក់ វិទ្យា ល័យ បានក្លាយជាជើងឯក ដោយយកឈ្នះលើក្រុមបាល់ទះដុនបូស្កូក្នុងលទ្ធផល ៣សិត ទល់០ ជាមួយពិន្ទុ ២៥ ទល់ ៧, ២៦ ទល់ ២៤, និង ២៥ ទល់ ១៤។

បន្ទាប់ពីគ្រងដំណែងជើងឯកបាល់ទះនារីទាំងអនុវិទ្យាល័យ និងវិទ្យាល័យ លោក ម៉ុន សុខជា នាយកសាលាGVA បានថ្លែងគូសបញ្ជាក់ថា លោកពិតជាមានមោទនភាពណាស់ ចំពោះជោគ ជ័យក្លាយជាជើងឯកដែលក្រុមបាល់ទះនារីសាលារបស់លោកនាំយកឲ្យ សាលានាពេលនេះ ។

លោកថា បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាសិស្សមធ្យមសិក្សារាជធានីភ្នំពេញ ក្រុមបាល់ទះនារី ជើងឯកទាំងពីរក្រុមនៃសាលាGVAនឹងបន្តហ្វឹកហាត់ពង្រឹងសមត្ថភាព ដើម្បីត្រៀមការប្រកួត ផ្សេងៗ និងតំណាងឲ្យរាជធានីភ្នំពេញចូលរួមជើងឯកសិស្សមធ្យមសិក្សាទូទាំងប្រទេស ក្នុង ឆ្នាំ២០២៤ ។

តំណាងក្រុមបាល់ទះនារីនៃសាលាGVAដែលឈ្នះជើងឯកក៏បានបង្ហាញនូវឆន្ទៈខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់តែល្អបន្ថែមទៀត ត្រៀមលក្ខណៈដណ្តើមជួជំនះជូនរាជធានីភ្នំ ពេញពីការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេសដែលនឹងមកដល់នៅពេលខាងមុខនេះ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៣ -២០២៤ នេះ មានប្រភេទកីឡាចំនួន ៦ចូលរួម ក្នុងនោះមានដូជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម កីឡាប៉េតង់ និង កីឡាវាយកូនឃ្លីលើតុ៕

រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner