សម្តេចធិបតីអំពាវនាវពលរដ្ឋចូលរួមថែរក្សាសន្តិភាព (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព ដែលសេចក្តីអំពាវនាវនេះ បានធ្វើក្នុងពិធីបុណ្យទន្លេលើកទី៨ រៀបចំឡើងក្នុងខេត្តសៀមរាប។

សន្តិភាពរបស់កម្ពុជា ទើបនឹងមានមកវិញ ក្រោយប្រទេសបានបញ្ចប់សង្គ្រាមស៊ីវិល ក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាដើមឆ្នាំ១៩៩៦ បន្ទាប់ពីបេសកកម្មអង្គការសហប្រជាជាតិអ៊ុនតាក់ បានដកចេញពីកម្ពុជាហើយ ប៉ុន្តែសង្គ្រាមស៊ីវិលនៅតែបន្តឆាបឆេះ។

ក្រោមនយោបាយឈ្នះឈ្នះនោះ, សង្គ្រាមស៊ីវិល បានបញ្ចប់ទាំងស្រុង នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ និងចាប់តាំងពីពេលនោះមកហើយ សន្តិភាពដែលកម្ពុជា បានបាត់បង់ ក្រោយថ្ងៃរដ្ឋប្រហារទី១៨ មីនា ឆ្នាំ១៩៧០ បានវិលត្រឡប់មកក្នុងប្រទេសវិញ។

ក្រោយមានសន្តិភាព កម្ពុជាបានរៀបចំកសាងប្រទេសសាឡើងវិញ ក្នុងនោះព្រឹត្តិការណ៍ថ្នាក់ជាតិធំៗជាច្រើន បានលេចឡើងមកវិញ ដោយអស់បារម្ភពីកត្តាគំរាមកំហែង ដោយសង្គ្រាមស៊ីវិល។ ដោយសារសន្តិភាពនេះហើយ បុណ្យទន្លេលើកដំបូង ត្រូវបានចាប់ផ្តើមធ្វើនៅខេត្តក្រចេះ ក្នុងឆ្នាំ២០១៥ និងបន្តធ្វើតាមបណ្តាខេត្តនានា ដែលជាប់ដងទន្លេជាបន្តបន្ទាប់។

សម្តេចធិបតីក្នុងបុណ្យទន្លេលើកទី៨ ធ្វើឡើងជាលើកដំបូង ក្នុងខេត្តសៀមរាប បានអំពាវនាវពលរដ្ឋខ្មែរ ចូលរួមថែរក្សាសន្តិភាព ដែលកម្ពុជា ខំរកដោយលំបាកកន្លងមកនេះ។ បុណ្យទន្លេបានចាប់ផ្តើមធ្វើលើកដំបូងក្នុងឆ្នាំ២០១៥ នៅក្នុងខេត្តក្រចេះ, ក្រោយមកនៅកំពង់ចាម និងត្បូងឃ្មុំ ក្នុងឆ្នាំ២០១៦, នៅខេត្តស្ទឹងត្រែង ឆ្នាំ២០១៧, នៅក្រុងតាខ្មៅខេត្តកណ្តាល ឆ្នាំ២០១៨, នៅកំពង់ឆ្នាំង ឆ្នាំ២០១៩, នៅបាត់ដំបង ឆ្នាំ២០២០, នៅកំពង់ធំ ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤នេះ នៅក្នុងខេត្តសៀមរាប។ បុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប មានមនុស្សចូលរួមជាង ៥៥ម៉ឺននាក់។

ads banner