មន្ត្រីខណ្ឌច្បារអំពៅ និងមន្ត្រីជួរដឹកនាំខេត្តព្រះវិហាររួចខ្លួន ក្រោយការធ្វើតេស្តរកសារធាតុញៀន (Video Inside)

ការធ្វើតេស្តលើមន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅចំនួន ៧០៨នាក់ ដើម្បីស្វែងរកសារធាតុញៀន នៅក្នុងខ្លួន បានទទួលលទ្ធផលអវិជ្ជមានទាំងអស់។

សម្តេចធិបតីកាលពីថ្ងៃទី២០កុម្ភៈ បានដាក់ចេញបទបញ្ជាដាច់ខាតប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

មន្ត្រីខណ្ឌច្បារអំពៅបានថ្លែងថាការតេស្តិ៍រកសារធាតុញៀនលើក្រុមមន្ត្រីរាជការ ចំណុះរដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨មីនា រាជធានីភ្នំពេញ ដែលរួមមានទាំងអភិបាលខណ្ឌលោក ចេង មុនីរ៉ា រួមទាំងមន្ត្រីក្រោមឱវាទ, មន្ត្រីជាប់កិច្ចសន្យានោះរួចមក, លទ្ធផលបានបញ្ជាក់ថា មិនមាននណារម្នាក់ មានសារធាតុញៀន នៅក្នុងខ្លួននោះឡើយ។

ក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត ទាក់ទងនឹងការស្វែងរកសារធាតុញៀន លើមន្ត្រីរាជការនេះផងដែរ, នៅក្នុងខេត្តព្រះវិហារ, មន្ត្រីក្នុងជួរថ្នាក់ដឹកខេត្តសរុបចំនួន ១២៥រូប រួមទាំងអភិបាលខេត្តលោក គីម រិទ្ធី និងប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ ត្រូវបានគេបញ្ជាក់ថា មិនមានសារធាតុញៀន ត្រូវបានរកឃើញ នៅក្នុងជួរដឹកនាំមន្ត្រីរាជការថ្នាក់ខេត្តទាំងអស់នោះឡើយ។

ads banner