ឥណ្ឌូនេស៊ី ព្រមានពីរលកយក្សស៊ូណាមិ នៅក្នុងទីក្រុងចំនួន៨

មានការប្រកាសអាសន្នពីគ្រោះមហន្ដរាយរលកយក្សស៊ូណាមិ នៅក្នុងទីក្រុងចំនួន៨ នៃប្រទេសឥណ្ឌូនេស៊ី បានក្រោយពេលដែលរញ្ជួយដីកម្រិត៧,១រ៉ិចទ័រវាយប្រហារ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ភ្នាក់ងារភូមិសាស្ត្រឥណ្ឌូនេស៊ី BMKG ឲ្យដឹងថា គ្រោះរញ្ជួយដីវាយប្រហារនៅសមុទ្រ Molucca ដែលស្ថិតនៅចន្លោះកោះ Sulawesi និង Maluku ខាងជើងក្នុងជម្រៅប្រមាណជា៣៥គីឡូម៉ែត្រ ហើយបណ្ដាលឲ្យមានរលករហូតដល់កម្ពស់ជាងកន្លះម៉ែត្របោកបក់មកលើឆ្នេរ។

ហេតុការណ៍នេះ បណ្ដាលឲ្យពលរដ្ឋរស់នៅទីក្រុង Ternate មានការតក់ស្លុតនាំគ្នារត់ទៅរកទីទួលសុវត្ថិភាព ខណៈដែលមន្ទីរពេទ្យខ្លះទៀតត្រូវជម្លៀសអ្នកជំងឺចេញ។ នៅមិនទាន់មានរបាយការណ៍ណាមួយទាក់ទងនឹងការខូចខាត និងមនុស្សរងរបួសនៅឡើយទេ ខណៈពេលដែលការប្រកាសអាសន្ននៅតែបន្ដធ្វើឡើង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner