លោក ត្រាំ និយាយថា មិនជឿថាមានមនុស្សក្រៅភព តែអ្វីៗអាចទៅរួច

សហរដ្ឋអាម៉េរិក៖ ប្រធានាធីបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា រូបលោកមិនជឿថា ពិតជាវត្តមានរបស់មនុស្សក្រៅភព ឬ Alien នោះឡើយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការចាប់បានសញ្ញានៃវត្ថុចម្លែកម្យ៉ាង ដោយយោធាអាម៉េរិកនាពេលថ្មីៗនេះ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News កាលពីចុងសប្តាហ៍មុននេះ លោក ដូណាល់ ត្រាំ បាននិយាយថា សម្រាប់ខ្លួនលោកផ្ទាល់ លោកនៅតែមានមន្ទិលសង្ស័យ ហើយលោកក៏មិនជឿនោះដែរថា មានមនុស្សក្រៅភព។ ប៉ុន្តែដូចអ្នកធ្លាប់ដឹងហើយ លោកតែងតែសន្មត់ជារឿយៗថា រឿងគ្រប់យ៉ាងអាចទៅនឹងរួច។

យ៉ាងណាមិញ បើគិតមកទល់នឹងពេលនេះ វាគឺលើកទីមួយហើយដែលប្រធានាធិបតីអាម៉េរិករូបនេះ បង្ហាញពីការយល់ឃើញរបស់លោកលើវត្តមានមនុស្សក្រៅភព បន្ទាប់ពីយោធាអាម៉េរិកកាលពីខែមិថុនាកន្លងទៅ បានប្រាប់លោកថា ពួកគេចាប់បានសញ្ញាវត្ថុចម្លែកម្យ៉ាងអាចជាថាសហោះមនុស្សក្រៅភព៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner