មនុស្ស២០នាក់របួស ក្នុងហេតុការណ៍ផ្ទុះនៅក្នុងផ្សារទំនើបមួយនៅរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ មនុស្ស២០នាក់ បានរងរបួស បន្ទាប់ពីមានករណីផ្ទុះដ៏កក្រើកមួយភោជនីយដ្ឋានលក់នំភីហ្សាមួយកន្លែង នៅក្នុងផ្សារទំនើបមួយនៅរដ្ឋ ផ្លរីដា ខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) នេះបើតាមប្រភពពីមន្តី្រប៉ូលិស។

ហេតុការណ៍ផ្ទុះខាងលើនេះ បានបណ្តាលប៉ើងកម្ទេចកម្ទីជាច្រើនហោះអណ្តែតនៅលើផ្លូវដែលមមាញឹកមួយកន្លែង ក្នុងចម្ងាយប្រមាណជាង១០០ម៉ែត្រ ខណៈដែលរថយន្ត និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្បែរនោះជាច្រើនក៏ត្រូវទទួលរងនូវការខូចខាតផងដែរ។ ភ្លាមៗនោះ រថយន្ត និងក្រុមជួយសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ដើម្បីចេញប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ក៏ដូចជាដឹកបញ្ជូនតាមរថយន្តទៅកាន់មន្ទីរពេទ្យ។

យ៉ាងណាមិញ បច្ចុប្បន្នហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់នេះ នៅពុំទាន់មានសេចក្តីរាយការណ៍លម្អិតអំពីមូលហេតុ ដែលឈានដល់ការផ្ទុះឡើងដ៏កក្រើកខាងលើនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner