ដកហូតដីជាង ១០០ហិកតា នៅចំណុចភ្នំ ១៥០០ ដាំស្តារព្រៃឈើឡើងវិញ

ពោធិ៍សាត់ៈដី ជាង ១០០ហិកតា ដែល ស្ថិត នៅចំណុច ភ្នំ ១៥០០ នៃ ភូមិសាស្ត្រ ដែន ជម្រក សត្វ ព្រៃ ភ្នំ សំកុស និងតំបន់ទឹកធ្លាក់ក្រពើពីរ ស្រុក វាល វែង ខេត្ត ពោធិ៍សាត់ ត្រូវរដ្ឋដកហូតពីក្រុមហ៊ុនវិនិយោគមកវិញ ដើម្បី ដាំ ស្តារ ព្រៃឈើ ឡើង វិញ។ ការដកហូតនេះធ្វើឡើងក្រោយ វាយ តម្លៃ ថា គម្រោង វិនិយោគ លើ ផ្ទៃ ដី ទាំង អស់ នេះ មិន អាច អនុវត្ត តាម គោលការណ៍ របស់ រដ្ឋាភិបាល។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃអាទិត្យ បានចុះពិនិត្យ និងវាយតម្លៃរកឃើញថា គម្រោងវិនិយោគ១៣កន្លែង ដែលក្នុងនោះ មានគម្រោងចំនួន៣ ស្ថិតនៅក្នុងតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបជិត៣០ហិកតា, គម្រោង២កន្លែងទៀត នៅជាប់តំបន់ស្នូល ដីជាង១៥ ហិកតា , និង៨គម្រោងទៀតនៅតំបន់ទឹកធ្លាក់ក្រពើពីរ មានទំហំ៦០ហិកតា។ ប៉ុន្តែ ពុំមានការទម្លាយឈ្មោះក្រុមហ៊ុនដែលទទួលបានគម្រោងវិនិយោគនេះ និងផលខូចខាតពីការការវិនិយោគនេះទេ។
 
ឯកឧត្តម អ៊ាង សុផល្លែត ព្រមានថា ក្រសួងនឹងដកហូតធ្វើការដាំស្តារព្រៃឈើឡើងវិញ លើគម្រោងវិនិយោគណា ដែលមិនបានអនុវត្តតាមគោលការណ៍ និងទុកចោល មិនបានដំណើរការអភិវឌ្ឍ។
 
វិធានការនេះធ្វើឡើងតាមការបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ បទបញ្ជាដើម្បីធ្វើឲ្យកម្ពុជាកាន់តែ ស្អាត បៃតង និងមានចីរភាព។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងបរិស្ថានមានផែនការបង្កើនគម្របព្រៃឈើចំនួន៦០ភាគរយនៅឆ្នាំ២០៥០ តាមរយៈដាំដើមឈើយ៉ាងតិចចំនួន មួយលាន ដើមក្នុងមួយឆ្នាំ៕
ដោយៈ ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner