ឃាត់ខ្លួនក្មេងទំនើង ៧២នាក់ ក្នុងសប្តាហ៍កន្លងមកនេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
យ៉ាងហោចក្មេងទំនើង ៧២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ក្នុងយុទ្ធនាការរក្សាភូមិឃុំមានសុវត្ថិភាព។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ក្មេងទំនើងទាំង ៧២នាក់ ដែលបានឃាត់ខ្លួន រវាងពីថ្ងៃទី១៨ ដល់២៤មីនា បានធ្វើឡើង ក្នុងចំនួន ២៥ករណីផ្សេងៗពីគ្នា ដែលភាគច្រើនបានកើតឡើងនៅរាជធានីភ្នំពេញ, នៅខេត្តកណ្ដាល, ខេត្តពោធិ៍សាត់, ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។
ការដោះស្រាយបញ្ហាក្មេងទំនើងនៅក្នុងសង្គម ស្ថិតក្នុងកញ្ចប់ការងារអាទិភាពទាំង៦ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអភិសន្តិបណ្ឌិត ស សុខា។