ក្រុម សេណេហ្គាល់ និងបេនីន បន្តឡើងទៅវគ្គ ៨ក្រុមចុងក្រោយ
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមសេណេហ្គាល់ និងបេនីន បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations ២០១៩ កាលពីព្រឹកមិញនេះ ដូចគ្នា ដោយក្រុមសេណេហ្គាល់ ១:០ អ៊ុយហ្គាន់ដា ឯក្រុម បេនីន យកឈ្នះ ម៉ារ៉ុក ៥:២ ដោយបាល់កាតសេចក្តី១១ម៉ែត្រ ក្រោយ ១:១ ក្នុងម៉ោង ៩០នាទី ។
ជ័យជំនះរបស់ក្រុមសេណេហ្គាល់ រកបានដោយខ្សែប្រយុទ្ធ ក្លឹបហង្សក្រហម Liverpool កីឡាករ Sadio Mane នៅនាទី១៥ និងមួយគ្រាប់ទៀតស៊ុតបាល់១១ មិនសម្រេច ។ ហើយចំពោះវគ្គ៨ក្រុមចុងក្រោយ សេណេហ្គាល់ ប៉ះ បេនីន នៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ៕ធ.ដ