ក្លឹប Derby County យកអតីតកីឡាករអ្នកមានបុណ្យ ធ្វើគ្រូបង្វឹកថ្មីជំនួស Lampard

អត្ថបទដោយ៖
Kien Sereyvuth

ក្លឹប Derby County យកអតីតកីឡាករអ្នកមានបុណ្យ ធ្វើគ្រូបង្វឹកថ្មីជំនួស Lampard ដែលបានត្រឡប់ទៅដឹកនាំក្លឹប Chelsea។ អតីតកីឡាករជម្រើសជាតិហូឡង់ លោក Phillip Cocu ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅ ក្លឹប Derby County ជាផ្លូវការ កាលពីម្សិលមិញ ជាមួយកិច្ចសន្យារហូតដល់៤ឆ្នាំឯណោះ ។

គួររំលឹកថា Phillip Cocu  ធ្លាប់ជាអតីតកីឡាកររបស់ PSV និង FC Barcelona ហើយចាប់តាំងពីចូលនិវត្តន៍មក ក៏បានបន្តអាជីពជាគ្រូបង្វឹកបាល់ទាត់ទៀត ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA World Cup ២០១០ Cocu ជាគ្រូជំនួយក្រុមជម្រើសជាតិហូឡង់ និងបានជួយក្រុមរងជើងឯកផងដែរ ។ ចំណែកឯនៅលីកវិញ បុរសវ័យ៤៨ ឆ្នាំខាងលើបានដឹកនាំក្លឹប PSV ឲ្យទទួលបានជើងឯកលីគកំពូលហូឡង់៣សម័យកាលផងដែរ ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner