ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន និងឯកឧត្តម ប្រាក់ សុវណ្ណ បានសំណេះសំណាលជាមួយសិក្ខាកាម វគ្គយុទ្ធវិធី ខ គ ថ្មើរជើង យុទ្ធដំណើរទ័ព និងវគ្គបំប៉នមូលដ្ឋានកសិកម្ម នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ

អត្ថបទដោយ៖
Kien Sereyvuth

វគ្គហ្វឹកហ្វឺនបំប៉នជំនាញយុទ្ធវិធី ខ គ ថ្មើរជើង យុទ្ធដំណើរទ័ពត្រូវបានប្រារព្ធបិទ និងដំណើរការ
បើកវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ជូនដល់ នាយទាហាន នាយទាហានរង និងពល
ទាហាន ពីរកងវរសេនាតូច តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម
ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងឯក
ឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមផងដែរពីសំណាក់
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឆោម ប៊ុនថន នាយករងនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ ឯក
ឧត្តម ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការរង និងជានាយការិយាល័យអភិវឌ្ឍន៍ កងទ័ព
ជើងគោក ឯកឧត្តម  ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះ
វិហារ ។

នៅក្នុងមតិស្វាគមន៍ និងរបាយការណ៍បិទវគ្គ ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា  
បានឲ្យដឹងថា ឆ្លងតាមការសិក្សារៀនសូត្រ លទ្ធផលបញ្ចប់វគ្គហ្វឹកហ្វឺនយុទ្ធវិធី ខ គ ថ្មើរជើង និងយុទ្ធ
ដំណើរទ័ព យោងតាមគណៈកម្មការវគ្គវាយតំលៃនៅក្នុងសាលា និងនៅទីលាន របស់សិក្ខាកាមជាទូទៅ
ទទួលបានលទ្ធផលល្អគ្រាន់បើ។ ដោយឡែកវគ្គដែលត្រូវដំណើរការបើកបន្ត ដែលអានដោយឯក
ឧត្តម ហង្ស សុខា បានឲ្យដឹងថា វគ្គនេះមានរយៈពេលចំនួន ៤៥ថ្ងៃ ចាប់បើកពីថ្ងៃទី៦ ខែកក្កដា រហូត
ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។

មានកម្មសិក្សាការីចំនួន ៥០នាក់ គ្រូយោធាចារ្យចំនួន ០៥នាក់
សរុបចំនួន ៥៥នាក់ មកពីបណ្តារកងឯកភាពចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ។ ខ្លឹមសារ
មេរៀនដែលត្រូវរៀនសូត្ររួមមាន ៖ ការបណ្តុះផ្សិតចំបើង និងផ្សិតអំបោះ ការចិញ្ចឹមត្រីអណ្តែង និងវិធី
ពង្រីក និងបង្កាត់ពូជដំណាំ វិធីដាំណាំអំពៅ ការដាំដំណាំស្វាយ របៀបភ្ញាស់ពងមាន់ និងចិញ្ចឹមមាន់
សិក្សាស្ថានភាពទូទៅនៅប្រទេសកម្ពុជា អប់រំចិត្តសាស្ត្រ និងលំហាត់របៀប ។ គ្រប់មេរៀនជំនាញគ្រូ
យោធាចារ្យនឹងផ្តល់ជូនទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងផងដែរ ។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានមានចំណាប់ដោយឯក
ឧត្តមបានសំដែងការអបអរសាទរ និងបានចាត់ទុកថា វគ្គហ្វឹកហ្វឺននេះពិតជាបានពង្រឹងសមត្ថភាព
គុណភាព ចំណេះដឹង ចំណេះធ្វើ ពិតប្រាកដក្នុងការបណ្តុះបណ្តាលធនធានមនុស្ស កងយោធពលខេមរភូ
មិន្ទ ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឪកាសសម្រាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺន នៅពេល
ដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ។

អញ្ជើញមានប្រសាសន៍នាឪកាសនោះ ឯកឧត្តម ប៉ុល ស៊ីនួន  ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍​ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ឯក
ឧត្តមបានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមមេបញ្ជាការ
មេបញ្ជាការរង និងសហការីចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារទាំងអស់ដែលបានខិតខំយក
អស់កម្លាំងកាយ ចិត្ត ធ្វើឲ្យវគ្គថ្មើរជើងថ្នាក់ ខ គ និងយុទ្ធដំណើរ បានបញ្ចប់ដោយជោគជ័យ និងទទួល
បានលទ្ធផលវិជ្ជមាន និងបានថ្លែងអំណរគុណផងដែរចំពោះឯកឧត្តម ហង្ស សុខា ឯកឧត្តមមេបញ្ចា
ការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងសហការីទាំងអស់ដែលបានសហការគ្នាជាធ្លុងមួយបន្ត
បើកវគ្គថ្មីបន្តទៀតនាពេលនេះ ។

ឯកឧត្តម ប៉ុល ស៊ីនួន ក៏បានបញ្ចាក់ថា គោលបំណងនៃបើកវគ្គ
ហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មនាពេលនេះគឺជាមូលដ្ឋានគ្រឹះក្នុងការជម្រុញ នាយទាហាន
នាយទាហានរង និងពលទាហានយើងទាំងអស់ឲ្យមានការអភិវឌ្ឍចំណេះដឹង ស្មារតី បច្ចេកទេស និង
លើកកម្ពស់យល់ដឹងរួមនឹងការបណ្តុះបណ្តាលធនធានមនុស្សសំដៅលើកកម្ពស់កំរិតជីវភាពយោធិនយើង
មួយកម្រិតថែមទៀត ហើយវគ្គនេះក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស
ជាតិ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពយោធិនមួយកម្រិតថែមទៀត ។

ឯកឧត្តម ប៉ុល សីនួន
ក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករមន្ត្រី នៃព្រះរាជាណា
ចក្រកម្ពុជា បានយកចិត្តទុកដាក់ពង្រីកធនធានកសិកម្មដោយបានផ្តល់ដីសមទានសង្កមកិច្ច ដីសម្ប
ទានសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋ យោធិនពិការ អតីតយុទ្ធជន និងគៀងគរវិនិយោគិន ធ្វើការវិនិយោគ
និងបានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្មដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀតផង ។

ឯកឧត្ត ប៉ុល ស៊ីនួន ក៏បានផ្តាំផ្ញើរដល់សិក្ខាលកាមដែលបញ្ចប់វគ្គទាំងអស់ពេលត្រឡប់ទៅអង្គ
ភាពវិញត្រូវយកចំណេះដឹងដែលខ្លួនមានយកទៅជួយហ្វឹកហ្វឺនដល់មិត្តរួមអង្គភាពបានយល់ដឹងគ្រប់ៗ
គ្នា បន្តខិតខំស្រាវជ្រាវឯកសារស្រាវជ្រាវបន្ថែម  បន្តពង្រឹងជំហរស្មោះត្រង់គោរពការពាររដ្ឋធម្មនុញ្ញ
ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់បន្តចូលរួមអនុវត្តន៍នយោបាយយុទ្ធសសសាស្ត្រ
ចតុកោណតំណាក់កាលទី៣ ខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យបន្តយ៉ាងសកម្មចូលរួមជួយប្រជា
ពលរដ្ឋជួបការលំបាក និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ។

ដោយឡែកសិក្ខាកាមថ្មី ត្រូវខិតខំ
ក្រេបជញ្ជក់ចំណេះដឹង និងត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមលើបណ្តារខ្លឹមសារមេរៀន ត្រូវយកចិត្តទុកដាក់
សិក្សាទាំងទ្រឹស្តី ក៏ដូចជាការអនុវត្តជាក់ស្តែង ខិតខំស្រាវជ្រាវបន្ថែមឯកសារដែលមានស្រាប់ ស្វែងយល់
បទពិសោធន៍ល្អៗ ជាប្រយោជន៍ក្នុងការពង្រីកចំណេះដឹង ត្រូវគោរពនិន័យបទបញ្ជា សាមគ្គីភាពផ្ទៃក្នុង
ល្អ សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អប្រសើរ ។ នៅក្នុងឪកាសនោះឯកឧត្តម ប្រាក់ សុវណ្ណ
និងមន្ទីដែនដីនគរូបនីយ៍កម្ម និងសំណង់ខេត្តព្រះវិហារបានជួយឧបត្ថម្ភដល់វគ្គថវិកាចំនួន ២លាន
៨០ម៉ឺនរៀន ឯកឧត្តម ប៉ុល ស៊ីនួន ថវិកាចំនួន ១លានរៀល ការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក
ថវិកាចំនួន ៤លានរៀល អាវយីតចំនួន ១០០អាវ និងថ្នាំពេទ្យមួយចំនួនទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner