តុលាការផ្តន្ទាទោសមហាសេដ្ឋី crypto ឲ្យជាប់គុក២៥ឆ្នាំ
សាលក្រុមតុលាការអាមេរិកបានសម្រេចឲ្យមហាសេដ្ឋីគ្រីបតូ លោក Bankman-Fried ទទួលទោសជាប់ពន្ធនាគារ ២៥ ឆ្នាំ បន្ទាប់ពីសវនាការកាត់ទោសបានផ្តើម តាំងពីខែវិច្ឆិកា ឆ្នាំមុន។
ចៅក្រមអាមេរិក លោក Lewis Kaplan បាននិយាយថា Bankman-Fried ក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ចំនួន ១១ពាន់លានដុល្លារ ជាចំនួនទឹកប្រាក់ដែល លោក Bankman-Fried បានលួចពីភាគីផ្សេងៗទៀត។
រដ្ឋអាជ្ញាសហព័ន្ធអាមេរិក លោក Damian Williams បាននិយាយ កាលពីថ្ងៃព្តហស្បតិ៍ថា «ការកាត់ទោសថ្ងៃនេះ គឺជាសារសំខាន់មួយ ទៅកាន់អ្នកដទៃ ដែលអាចត្រូវបានល្បួង ឱ្យចូលរួមក្នុងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលនឹងទទួលផលវិបាកធ្ងន់ធ្ងរ» ។
លោក Bankman-Fried បាននិយាយថា កំហុសពិតជាកើតមានមែន ប៉ុន្តែ លោកថា លោកមិនដែលមានវិប្បដិសារីលើរឿងនេះទេ។
លោក Bankman-Fried បានក្លាយជាមហាសេដ្ឋីគ្រីបតូ មុនអាយុ ៣០ឆ្នាំ។ លោកបានបើកក្រុមហ៊ុន គ្រីបតូ ឈ្មោះថា FTX កាលពីឆ្នាំ២០១៩ ប៉ុន្តែ ក្រោយមក ក៏មានពាក់ព័ន្ធនឹងការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូក្លែងបន្លំ និងមូលនិធិការពារហានិភ័យគ្រីបតូ។
ពេលនេះ អតីតក្រុមហ៊ុន ដែលធ្លាប់ក្លាយជាវេទិកាផ្លាស់ប្តូររូបិយវត្ថុធំបំផុត លំដាប់ទី២ លើពិភពលោកមួយនេះ បានក្ស័យធន រហូតដល់មានរឿងក្តីក្តាំង នៅតុលាការ៕ ប្រភព AFP ប្រែសម្រួល ៖ សារ៉ាត