ល្បែងគោះត្រឡោក
ជាល្បែងមួយយ៉ាងដែលមនុស្សប្រុសវ័យជំទង់ៗ ឬចំណាស់ៗដែលគេលេងក្នុងពេលណាក៏បាន តែគេច្រើនតែលេងក្នុងពេលលើកជំនូន-ស៊ីស្លា ឬមង្គលការកូន គឺពេលហែកូនប្រុសទៅជូនជំនូន ឬទៅចូលរោងនៅផ្ទះខាងស្រី ក្នុងពេលនោះ គេតែងរកអ្នកចេះគោះត្រឡោក មកលេងជាកំសាន្ត។
មនុស្សអ្នកលេងមានតែម្នាក់ទេ។ មុននឹងលេង គេយកត្រឡោកល្អៗចំនួន២ ទំហំប៉ុនគ្នា មកកាន់នៅដៃស្ដាំ ១ ដៃឆ្វេង ១ ហើយគេអង្គុយ ឬឈរ គោះប្រជល់គ្នាតាមចង្វាក់ មាន ៧ គឺ:
ទី១ គោះលើក្បាល
ទី២ គោះខាងមុខ
ទី៣ គោះខាងក្រោមឃ្លៀកស្ដាំ
ទី៥ គោះខាងក្រោមជើងស្ដាំ
ទី៦ គោះខាងក្រោមជើងឆ្វេង
ទី៧ គោះខាងក្រោយខ្នង
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ល្បែងប្រជាប្រិយខ្មែរ #ល្បែងគោះត្រឡោក #អរិយធម៌កម្ពុជា